បច្ចេកវិទ្យា

ចិននឹងជ្រើសរើសអវកាសយានិកបម្រុងថ្មីពី ១២ ទៅ ១៤ នាក់សម្រាប់បេសកកម្មអវកាស

ប្រទេសចិនប្រកាសថានឹងជ្រើសរើសអវកាសយានិកបម្រុងថ្មីពី១២ ទៅ ១៤នាក់សម្រាប់បេសកកម្ម​ហោះហើរអវកាសនាពេលអនាគត។

នេះបើយោងតាមទីភ្នាក់ងារអវកាសចិន ហៅកាត់ថា (CMSA) ប្រកាសកាលពីថ្ងៃអាទិត្យ ចុះផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ។ ក្នុងសេចក្តីប្រកាសបាននិយាយថា ក្នុងចំណោមក្រុមអវកាសយានិកបម្រុងដែលនឹងត្រូវជ្រើស រួមមានអ្នកដែលជាក្រុមទីបួននៃ​អវកាសយានិក របស់ប្រទេសចិនស្រាប់។ ហើយអ្នកបើកយានអវកាសក៏នឹងត្រូវបានជ្រើសរើសយក​ពីអ្នកដែលចេះបើកយន្តហោះបម្រើការខាងកងកម្លាំងប្រដាប់អាវុធផងដែរ។

ក្នុងនាមជាអ្នករៀបចំការជ្រើសរើសបុគ្គលិក CMSA នឹងជ្រើសរើសអ្នកជំនាញផ្នែក​ដឹកជញ្ជូន​ពីតំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវជាលើកដំបូងមិនធ្លាប់មាន។ ការជ្រើសរើសអវកាស​យានិកថ្មីនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេលមួយឆ្នាំកន្លះ៕

ប្រភព៖ XINHUA.NET

ប្រភពរូប៖XINHUA.NET

ប្រែសម្រួល៖សុខ តុលា