សេដ្ឋកិច្ច

ADB ​ព្យាករ​កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២កម្រិត ៥,៣%​និង បន្ទាប​ការ ព្យាករ​សម្រាប់ ឆ្នាំ ២០២៣ពី៦,៥%មក៦,២%

ភ្នំពេញ​៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​រក្សា​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​រប​ស់​ខ្លួន​សម្រាប់​ប្រទេស​កម្ពុជា​នៅ​កម្រិត ៥,៣% ក្នុង​ឆ្នាំ ២០​២២ ប៉ុន្តែបាន​បន្ទាប​ការ​ព្យាករ​ឆ្នាំ ២០២៣ មក​នៅត្រឹម ៦,២% ពី ៦,៥% ដោយសារ​ការចុះ​ខ្សោយ នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក ។

​យោងតាម​ការធ្វើ​បច្ចុប្បន្នភាព​នៃ​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី ឆ្នាំ​២០២២ (ADO 2022 Update)ចេញផ្សាយ​នៅ​២១​ខែកញ្ញាបាន​បង្ហា​ញ​ថា៖ការនាំ​ចេញ​​ផលិតផល​សម្លៀកបំពាក់ ទំនិញ​ធ្វើដំណើរ និង ស្បែកជើង​របស់​កម្ពុជានៅតែ​រឹងមាំ ជាមួយ​កំណើន៣៩,៨% ក្នុង​ឆមាស​​ទីមួយ​នៃ​ឆ្នាំ ២០២២ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី ឆ្នាំមុន បើទោះបីជា​មានការ​ថយចុះ​នៃ​កំណើនសេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក និង អឺរ៉ុប​ក៏ដោយ​។ វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ បាន​បន្ត​សន្ទុះ​កំណើន​ដ៏​រឹងមាំ​។ វិស័យ​សំណង់ បាន ងើបឡើង​វិញ​ជា​បណ្តើរៗ​ជាមួយ​ការ​នាំចូល​សម្ភារ​សំណង់​កើនឡើង​២២,៨%​។ វិស័យ​ឧស្សាហកម្ម​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង ៩,១% នៅ​ឆ្នាំនេះ មុនពេល​ថយ​មក​ត្រឹម ៨,៦% នៅ​ឆ្នាំ ២០២៣ ដោយសារ​ការចុះ​ខ្សោយ​នៃ​តម្រូវការ ក្រៅ​ស្រុក​។​

​នាយិកា ADB ប្រចាំ​កម្ពុជា លោកស្រី Jyotsana Varma បាន​មានប្រសាសន៍ថា «​ការកើនឡើង នៃ​ការនាំចេញ​ផលិតផល​កម្មន្តសាល  រ​បស់​កម្ពុជា និង​ការ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​ក្នុង​វិស័យ​សំណង់ និង សេវាកម្ម បាន​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ ២០២២ ទោះបីជា​មានការ​ថយចុះ​នៃ​កំណើន​វិស័យ​កសិកម្ម​ដែល​បណ្តាលមកពី​ការកើនឡើង​នៃ ថ្លៃ​ប្រេងឥន្ធនៈ និង ជី និង ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ​។ អន្ត រាគ​មន៍​សេដ្ឋកិច្ចសង្គម​របស់​រា​ជ​រដ្ឋាភិបាលដូចជា​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្ រនិង ងាយរងគ្រោះ បាននិងកំពុង​មាន​ប្រសិទ្ធភា​ព ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការកើនឡើង​ថ្លៃទំនិញ​លើ ពិភព លោក សម្រាប់​ពលរដ្ឋ ក្រីក្រ​។​»


​របាយការណ៍​ខាងលើ​បាន​ដំឡើង​ការ​ព្យាករ​អតិផរណា​ឆ្នាំ ២០២២ របស់​កម្ពុជា​ទៅ ៥,០% ពី​ការ ព្យាករ ៤,៧% ក្នុង​ខែមេសា​ដោយសារ​ឥទ្ធិពល​រាលដាល​នៃ​ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​ដែល​បណ្តាល មកពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ការ​ព្យាករ​អតិផរណា​សម្រាប់​ឆ្នាំ ២០២៣ ត្រូវបាន​រក្សាទុក នៅ ២,២% ។​

​ហានិភ័យ​សម្រាប់​ទស្សន​វិស័យនេះ​រួមមាន កា​រល​ចឡើង​នៃ​មេរោគ​កូ​វីដ​១៩​ប្រភេទ​ថ្មី និង ជំងឺ​អុត ស្វា កំណើន​ឆាប់រហ័ស​នៃ​កម្ចី​មិន​ដំណើរការ​កំណើនសេដ្ឋកិច្ច​នៃ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​មាន​ភាព​កាន់ តែ​ទន់ខ្សោយ ការរំខាន​នានា​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​ជាស​កល និង ការកើនឡើង​នៃ​ថ្លៃ​ថាមពល​និង​ទំនិញ​នានា​ដែល​អាច​អាក្រក់​ជាង​ការរំពឹងទុក​។​

​ការគាំទ្រ​របស់ ADB ដល់​កម្ពុជា គឺ​ស្របទៅនឹង​អាទិភាព​កំណើន​របស់​រាជរដ្ឋាភិបាល​។ បច្ចុប្បន្ន ADB កំពុង អនុវត្ត គម្រោង វិនិយោគ ដែលមាន​ទឹកប្រាក់ ២,៤៣ ពាន់ លាន ដុល្លារ នៅ កម្ពុជា​។ នៅ​ឆ្នាំ ២០២១ ADB បាន​សន្យា​ផ្តល់​ប្រាក់កម្ចី និង ជំនួយ​សម្រាប់​ស្ថាប័នរដ្ឋ​ចំនួន ៣២៧,១ លាន​ដុល្លារ ហើយ​បាន​កៀគរ​បន្ថែម ៥ លាន​ដុល្លារ តាមរយៈ​សហ​ហិរញ្ញប្បទាន​សម្រាប់​កម្ពុជា​។ ប្រាក់កម្ចី​ត្រៀម​របស់ ADB សម្រាប់​កម្ពុជា​ឆ្នាំ ២០២២-២០២៥ រួមមាន​ការផ្តល់​កម្ចី​សម្បទាន​ចំនួន​១,១៧​ពាន់​លាន​ដុល្លារ និង ជំនួយ​ចំនួន៤៣,៩ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស និង ការស្តារ​ឡើងវិញ​ពី ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញា​ថា​នឹង​សម្រេច​ឱ្យបាន​នូវ វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់ និង​និរន្តរភាព ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ស្រប​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ខ្លាំង​។បង្កើត ឡើង​នៅ​ឆ្នាំ ១៩៦៦ ធនាគារ​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​សមាជិក​​ចំនួន ៦៨ ប្រទេស ដែល​ក្នុងនោះ​មាន ៤៩ ប្រទេស មកពី​តំបន់​ខាងលើនេះ​៕ដោយៈសិរីមតី