សេដ្ឋកិច្ច

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង ធនាគារជាតិ​នៃ​កម្ពុជា រៀបចំ​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ខ្នាតតូច និង​មធ្យម នៅ​កម្ពុជា​

​ភ្នំពេញ​៖​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IMF) និង​ធនាគារជាតិ​នៃ​កម្ពុជា​(NBC) បាន​សហការ​រៀបចំ​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ខ្នាតតូច និង​មធ្យម​សាកល​(Global SME Finance Forum) លើក​ទី​៩​នៅ​កម្ពុជា រយៈពេល​៣​ថ្ងៃ ផ្តើម​ពីថ្ងៃ​ទី​១៩​ដល់​២១​ខែកញ្ញា​ឆ្នាំ​២០២២​។​

​កម្មវិធី​លំដាប់​អន្តរជាតិ​មួយ​នេះប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំនិង​បាន​នាំយក​នូវ​ស្ថាប័នហិរញ្ញវត្ថុក្រុមហ៊ុនFin-Tech​និង​ស្ថាប័ន​អភិវឌ្ឍ​ហិរញ្ញវត្ថុ​ពី​បណ្ត​ប្រទេស​ជាច្រើន​មក​ពិភាក្សាចែករំលែក​ចំណេះដឹង បទពិសោធន៍ក៏ដូចជា​នវានុវត្តន៍ដើម្បី​លើកកម្ពស់​នូវ​ការរីកចម្រើន​នៃ​សហ – គ្រាស​ធន​តូច និង​មធ្យម​។​សម្រាប់​វេទិកា​ឆ្នាំនេះធ្វើឡើង​ក្រោម​ប្រធានបទ“​ការចាប់យក​ឌី​ជី​ថ​លូ​ប​នីយកម្ម​សម្រាប់​ការផ្ដល់​ហិរញ្ញប្បទាន ​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​”​។

លោក ម៉ា​ធូ​វ ហ្គេម​ស៊័​រ​( Mathew Gamser) នាយក​ប្រតិបត្តិ វេទិកា​សហគ្រាស​ហិរញ្ញវត្ថុ​សហគ្រាស​ធ​ធុន​តូច​និង​មធ្យម​(SME Finance Forum)​បាន​ថ្លែងថា​កម្មវិធី Global SME Finance Forum នឹង​ក្លាយជា​វេទិកា​មួយ​ដែល​ពោរពេញ​ទៅដោយ​ការចែករំលែក​ចំណេះដឹង​ល្អៗ និង​បទពិសោធន៍​ដ៏​មានតម្លៃ​ក៏ដូចជា​ពង្រឹង​ភាពជា​ដៃគូ ជាពិសេស​ទៅលើ​ការ​ហិរញ្ញប្បទាន ដើម្បីឱ្យ​សហគ្រាស​ធន​តូច និង​មធ្យម​កាន់តែ​មាន​ភាព​រី​ក​ចម្រើន​។​

​សន្និសីទ​រយៈពេល​បី​ថ្ងៃ​របស់​Global SME Finance Forum នឹង​ស្វែងយល់​ពី​របៀប​ដែល​ឌី​ជី​ថ​លូ​នីយកម្ម​អាច​លើកកម្ពស់ និង​ព​ន្លឿ​ន​ហិរញ្ញវត្ថុ​បៃតង បង្កើន​ប្រសិទ្ធភាព​ខ្សែសង្វាក់​ផ្គត់ផ្គង់ ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុវត្ថិភាព​ទិន្នន័យ ដំណើរការ​ស្វ័យប្រវត្តិកម្ម ដែល​នឹង​នាំទៅ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​កាន់តែ​ធំ​។​

​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​នេះ ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​១៩​ខែកញ្ញា បាន​សូម​ស្វា​គម​ការអញ្ជើញ​មកដល់​របស់​ភ្ញៀវ​អន្តរជាតិ​ជាង​៣០០ នាក់ មកពី ៦៥ ប្រទេស​ដែ​តំណាងឱ្យ​ម្ចាស់​ក្រុមហ៊ុន​-​សហគ្រាស តំណាង​ធនាគារកណ្តាល និង​ស្ថាប័នហិរញ្ញវត្ថុ​មក​ចូលរួម​ក្នុង​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ធុន​តូច​និង​មធ្យម​សកល​ប្រចាំឆ្នាំ​២០២២៕ដោយៈសិរីមតី