កីឡា

Leicester នឹងត្រូវបង់ឱ្យ Rodgers មិន​តិច​ជាង ១០លានដុល្លារ បើផ្ដាច់កុងត្រា​ជាមួយគ្នា

ក្លិប Leicester នឹងត្រូវបង់ប្រាក់សំណងលើសពី ១០លានផោន (១១,៤៣លានដុល្លារ) ឱ្យ​លោក Brendan Rodgers ប្រសិនបើក្លិបសម្រេចបញ្ចប់​កិច្ចសន្យាដែលនៅសល់របស់គាត់ ដោយសារពួកគេបានផ្តល់តម្លៃ នឿយហត់​ដល់​គ្រូបង្វឹក​សញ្ជាតិអៀរឡង់ខាងជើងច្រើន​ជ្រុល។ នេះបើយោងតាមកាសែត «The Sun» របស់ប្រទេស​អង់គ្លេស​។

ក្លិប Leicester City នឹង​ត្រូវ​ចំណាយ​ប្រាក់មិន​តិច​​ជាង ​១០​លាន​ផោន (១១,៤៣លានដុល្លារ) ​នោះ​ឡើយ​ ដើម្បី​​ជា​សំណង​ដល់​លោក Brendan Rodgers ប្រសិន​បើក្លិប​សម្រេច​​បញ្ចប់​​​តំណែង​អ្នក​ចាត់​ការ​ក្រុមរបស់​លោក។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន «The Sun» នៅ​ចក្រភពអង់គ្លេស។

លោក Rodgers កំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំង បន្ទាប់​ពី​រដូវ​កាល​នេះ នៅ​​មិន​អាចដឹកនាំ​ក្រុមឱ្យ​​ឈ្នះ​ការ​ប្រកួតនៅ​​លីគ បាន​ទាល់​តែ​សោះ ហើយ​ថែម​ទាំងចាញ់ដល់​ទៅ ៦លើក ក្នុង​ចំណោមការប្រកួត ៧លើក​របស់​ខ្លួនទៀត​ផង រហូត​​ធ្វើឱ្យក្រុម Leicester ពេលនេះ ឈរនៅក្រោម​គេបង្អស់ក្នុង​តារាង​ពិន្ទុ​របស់​ក្របខ័ណ្ឌ Premier League។

សម្រាប់ហេតុផលដែលធ្វើ​ឱ្យសំណងរបស់លោក Rodgers ខ្ពស់នោះ គឺដោយសារតែក្លិប Leicester បានព្រម​ព្រៀង​ផ្ដល់​ប្រាក់ឈ្នួលដល់​បុរសសញ្ជាតិអៀរឡង់ខាងជើងខ្ពស់រហូតដល់ ១០លានផោនក្នុង ១ឆ្នាំ ហើយកិច្ចសន្យារបស់គាត់ ឥឡូវនេះ មានសុពល​ភាពរយៈពេលជិត ៣ឆ្នាំពេញ។

ប្រាក់បៀវត្សរ៍របស់លោក Rodgers គឺខ្ពស់ខ្លាំងណាស់ ដោយ​បើ​គិត​ចំពោះតែនៅ Premier League គាត់ស្ថិតនៅក្រោម​អ្នក​ចាត់ការ​តែប៉ុន្មាន​នាក់​ប៉ុណ្ណោះ ​ក្នុងនោះ​រួម​មាន​​លោក Pep Guardiola (១៩លានផោន ក្នុង ១ឆ្នាំ), លោក Jurgen Klopp (១៦លានផោន ក្នុង ១ឆ្នាំ), លោក Antonio Conte (១៥លានផោន ក្នុង ១ឆ្នាំ) និងលោក Graham Potter (១២លានផោនក្នុង ១ឆ្នាំ)៕