សេដ្ឋកិច្ច

គយរំលឹក​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំរួសរាន់មកបំពេញ​កា​ត​ព្វ​កិច្ច​ពន្ធ​និង​អាករ

ភ្នំពេញៈ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​ មាន​ស្រាប់​ក្នុងប្រទេស​ដែល​បានមក​ចុះ​បញ្ជី​រួចហើយ ត្រូវ​មក​បំពេញ​កាតព្វកិច្ច​ព​ន្ធ និង​អាករ ត្រឹម​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២២ ខាងមុខនេះ ដោយ​ពុំមាន​ការពន្យារពេល​ទៀត​ឡើយ​។​

​ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ក៏បាន​រំលឹក​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ដែល​បាន​ចុះបញ្ជី​រួច​ប៉ុន្តែ​នៅ​មិនទាន់​បាន​មក​បំពេញ​កា​ត​ព្វ​កិច្ច​ពន្ធ​និង​អាករ ឱ្យប្រញាប់​រួសរាន់​ចូលមក​បង់ពន្ធ​និង​អាករ​នៅតាម​បណ្តា​អង្គភាព​គយ​និង​រដ្ឋាករ រាជធានី​-​ខេត្ត ដែល​សាមីខ្លួន​បាន​ចុះបញ្ជី​រថយន្ត​របស់ខ្លួន ឱ្យបាន​មុន​ការកំណត់​ដូច​បាន​ជម្រាបជូន​ខាងលើ ជា​កំហិត ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប​ដោយ​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច​តាម​ដងផ្លូវ ការដ្ឋាន អាជីវ​កម្មដ្ឋាន និង​តាម​ទីកន្លែង​សាធារណៈ​ជាយថាហេតុ​។​

​ក្រោយ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២២ រថយន្ត​ចង្កូត​ស្ដាំ​បាន​ចុះបញ្ជី​រួច​ដែល​ពុំបាន​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​គឺជា​មុខសញ្ញា​នៃ​ការ​បង្ក្រាប​​​រឹបអូស ដោះ​ជា​គ្រឿងបន្លាស់ ឬ​កំទេចចោល​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ ជា​ធរមាន ដោយ​ពុំមាន​ការអនុគ្រោះ​ទៀតឡើយ​៕ដោយៈសិរីមតី