ព័ត៌មានជាតិ

ស្ត្រីម្នាក់ឆ្លងទន្លេលើចិញ្ចើមផ្លូវ ត្រូវពលរដ្ឋជួយដឹកយកទៅមន្ទីពេទ្យ

ភ្នំពេញ​៖ស្ត្រីម្នាក់បានឈឺពោះឆ្លងទន្លេសម្រាលបានកូនស្រីនៅលើចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្រូវបានពលរដ្ឋ​ជួយហៅរថយន្តមកដឹកយកម្តាយនិងកូនទៅមន្ទីរពេទ្យរុស្សី។

សភាពការណ៍ដ៏កម្សត់នេះបានកើតឡើងនៅជិតស្ថានីយបូមទឹកបឹងត្របែក ផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២២។ស្ត្រី​ខាងលើ​ឈ្មោះ​ឃឹម​ ដាលីន​ អាយុ​២៦ឆ្នាំ ​ជា​កម្មករ​រោងចក្រ​ផលិត​នំ ស្នាក់នៅ ​ភូមិ​មិត្តភាព​​១​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​។

ស្ត្រី​ជា​ម្តាយទារិកាបានប្រាប់ថា មុនមានករណីនេះកើតឡើង នាងបាន​ឈឺ​ពោះ​ឆ្លង​ទន្លេ​។​ពេលនោះ​​ប្តី​ក៏បាន​ដឹកតាម​ម៉ូតូ​បំណង​ទៅ​សម្រាល​នៅ​មន្ទីរ​ពេទ្យ​​ឫស្សី​ស្រស់​។តែ​ពេល​មកដល់​​មន្ទីរពេទ្យ​បានលិច​ទឹក ​ហើយពួកគាត់​ក៏បន្តទៅ​មន្ទីរពេទ្យ​​ច្បារអំពៅទៀត​។លុះដល់​មន្ទីរ​ពេទ្យ​​ច្បារអំពៅ​ គ្រូពេទ្យ​អត់​ទទួល ​ទើប​ពួក​គាត់​​បន្ត​​ទៅមន្ទីរពេទ្យ​រុស្ស៊ី​។មក​ដល់​ជិត​ស្ថានីយ​បូម​ទឹក​ស្អុយ​បឹង​ត្របែក​​គាត់ឈឺ​ពោះ​ខ្លាំង​ពេកបាន​ឈប់​ម៉ូតូ​អែប​ចិញ្ចើម​ផ្លូវ​ក៏​សម្រាល​បាន​កូន​ស្រី​​ម្នាក់តែ​ម្តង​៕

ដោយ៖វិចិត្រ