សេដ្ឋកិច្ច

ចង់ភ្លក្សរសជាតិគ្រឿងសមុទ្រស្រស់ៗនិងមុខម្ហូបពិសេសៗគឺមាននៅភោជនីយដ្ឋានSEA.1

ព្រះសីហនុ៖ភ្ញៀវទេសចរទាំងអស់ជាពិសេសអ្នកដែលបានទៅលេងទឹកដីខេត្តព្រះសីហនុបើចង់សាករសជាតិគ្រឿងសមុទ្រស្រស់ៗនិងមុខម្ហូបមានរសជាតិឆ្ងាញ់ជាច្រើនទៀតនោះគឺសូមអញ្ជើញទៅភោជនីយដ្ឋាន SEA.1ដែលមានទីតាំងនៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។

អ្នកគ្រប់គ្រងនៅភោជនីយដ្ឋាន SEA.1 បាន ឱ្យដឹងថា៖ ចំណុចពិសេសរបស់ភោជនីយដ្ឋាន Sea.1 គឺមានទីតាំងធំទូលាយ នៅជាប់ឆ្នេរសមុទ្រអូរឈើទាល  មានខ្យល់អាកាសបរិសុទ្ធ បន្ទប់ទឹកស្អាត សេវាកម្មល្អលឿនទាន់ចិត្តនិងអាហារមានរសជាតិឆ្ងាញ់លើសគេ។

លោកបន្ថែមថា៖ភោជនីយដ្ឋាន SEA.1 មានបំរើសេវាកម្ម២៤ម៉ោង មានលក់ម្ហូបគ្រឿងសមុទ្រស្រស់ៗរបស់អ្នកនេសាទខ្មែរគ្រប់មុខអាហារកុម៉្មង់ និងភេសជ្ជៈគ្រប់ប្រភេទ មានឱជារសឆ្ងាញ់ ចំអិនដោយចុងភៅមានបទពិសោធច្រើនឆ្នាំ និងលំដាប់ស្តង់ដារ។ ចំណែកតម្លៃវិញគឺថោកសមរម្យ អនាម័យខ្ពស់  បុគ្គលិកមានភាពរួសរាយរាក់ទាក់  មានបទភ្លេងរៀបចំដោយឌីជេល្បី ឈ្មោះប្រចាំខេត្តព្រះសីហនុ  រចនាប្រព័ន្ធភ្លើងចម្រុះពណ៌យ៉ាងស្រស់ស្អាតមើលទៅគួរឲ្យចង់គយគន់។ភោជនីយដ្ឋាន ក៏មានបន្ទប់ទឹកស្អាត និងទីធ្លាចតរថយន្តធំទូលាយដោយមិនលំបាកផងដែរ។

ក្រៅពីនេះ ភោជនីយដ្ឋាន SEA.1 មានទទួលការរៀបចំកម្មពិធីខួបកំណើតនិងកម្មវិធីជប់លៀងផ្សេងៗដែលភ្ញៀវអាចមកស្ដាប់ភ្លេងនៅពេលរាត្រីបានដោយមានឌីជេចាក់កំដរទល់ភ្លឺ។

អ្នកគ្រប់គ្រងហាង បានឱ្យដឹងទៀតថា៖ ភោជនីយដ្ឋានមានមុខម្ហូបពិសេសជាច្រើន ដោយគិតគូរយកចិត្តទុកដាក់ខ្ពស់លើសុខភាព អតិថិជន គុណភាព អនាម័យ និងរសជាតិជាចម្បង ។មុខម្ហូបពិសេសប្រចាំត្រកូលនៅហាងSEA .1 គឺ បង្គាSEA 1  ក្តាមឆាការី  និងគ្រឿងសមុទ្រស្រស់ៗនិងម្ហូបជាច្រើនមុខទៀតថ្មីៗ រសជាតិឈ្ងុយឆ្ងាញ់តម្លៃអាចទទួលយកបាន ។នៅផ្នែកខាងក្នុងហាងមានរចនាយ៉ាងស្អាតនិងមានរៀបចំប្រព័ន្ធភ្លើងចម្រុះពណ៌ ។

ជាងនេះទៅទៀត ភ្ញៀវអាចអង្គុយលេងហូបគ្រឿងសមុទ្រឆ្ងាញ់ៗនៅហាង រួចមុជទឹកសមុទ្រលេង។បន្ទាប់ពីងើបពីទឹកសមុទ្រ អាចជម្រះកាយ ដូរខោអាវ នៅក្នុងបន្ទប់ទឹកដ៏ស្រស់ស្អាត និងអនាម័យល្អ ព្រមទាំងមានផ្លូវសម្រាប់ជនពិការផងដែរ។

ដោយឡែក លោក ពន្លក ជាភ្ញៀវដែលឧហ្សាហ៍ចូលទៅភោជនីយដ្ឋានSEA 1 បាននិយាយថា៖ ខ្ញុំនិយមចូលចិត្តមកលេងកន្លែងនេះខ្លាំងណាស់ ដោយសារតែម្ហូបនៅSEA.1 នេះមួយណាក៏ត្រូវមាត់ដែរ និងម្យ៉ាងទៀតនៅជិតមាត់សមុទ្រ មានខ្យល់អាកាសត្រជាក់បរិសុទ្ធ។អ្វីដែលពិសេសជាងនេះទៅទៀតគឺខ្ញុំចូលចិត្តបន្ទប់ទឹកនៅទីនេះ ស្អាត មានក្លិនល្អ» ។

លោកពន្លក បានឱ្យដឹងទៀតថា៖« នៅSEA.1សេវាកម្មល្អ ហើយបុគ្គលិក រួសរាយរាក់ទាក់និងយកចិត្តទុកដាក់ជាមួយភ្ញៀវ ។ខ្ញុំចូលចិត្តមកស្តាប់ភ្លេងនៅទីនេះ ដោយសារមានឌីជេល្បីៗ ចាក់បទពីរោះៗត្រូវចិត្តខ្ញុំនិងភ្ញៀវភាគច្រើន»។«ខ្ញុំជឿថា៖ អ្នកណាក៏ដោយបើបានមកភោជនីយដ្ឋានSEA.1នៅឆ្នេរអូរឈើទាលនេះម្តងហើយគឺតែងតែស្រមៃចង់មកច្រើនដងទៀត។

លោកបានបន្ថែមថា៖ ជាក់ស្តែងដូចរូបខ្ញុំផ្ទាល់គឺតែងតែមកទីនេះជាមួយគ្រួសារដោយមិនចេះជិនណាយ ដើម្បីជាឱកាសបានសម្រាកលំហែកាយផង និងបានស្រស់ស្រូបហារដែលមានរសជាតិឆ្ងាញ់ៗពិសេសផងដែរ៕