កីឡា

សប្ដាហ៍​ទី​២​ខែកញ្ញា កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជាង​២០​ម៉ឺន​នាក់​

​ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រចាំ​សប្តាហ៍​ថ្ងៃទី​១០-១១ ខែកញ្ញា ឆ្នាំ​២០២២ គឺមាន​ចំនួន​២០៣,៩២១​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​១៨៥,៤០៦​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​១៨,៥១៥​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖ ខេត្ត​ព្រះសីហនុ ២៧,៥៩៤​នាក់​,​កំពត ២៣,៣២៤​នាក់​,​សៀមរាប ២៣,១៦៩​នាក់​,​បាត់ដំបង ១៧,៥៧០​នាក់​,​រាជធានី​ភ្នំពេញ ១៦,៤៧២​នាក់​,​កែប ១២,៣៥៧​នាក់​,​កំពង់ចាម ១១,១៩០​នាក់​និង​កំពង់ស្ពឺ ១០,៩៥៧​នាក់​។​

​ប្រភព​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​៖​តួលេខ​ខាង​នេះ​មានការ​កើនឡើង​បន្តិច​ធៀប​នឹង​សប្តាហ៍​កន្លងមក ជាមួយ​កំណើន​ប្រមាណ​០.៦៣%​។​

​ទោះបីជា​អាកាសធាតុ​នៅតាម​តំបន់​មួយចំនួន​បន្ត​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​យើង​សង្កេតឃើញ​ចរន្ត​ភ្ញៀវ​នា​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​ដែលជា​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី​១ មាន​ភាព​ផុសផុល​ច្រើន ហើយ​ស្ថានភាព​ចរាចរណ៍​នៅតាម​ផ្លូវជាតិ​សំខាន់ៗ​មួយចំនួន ក៏មាន​ភាព​មមាញឹក​ខ្លះ​ផងដែរ​៕

ដោយៈផាវី