សេដ្ឋកិច្ច

រយៈពេល​៨​ខែ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជិត​៣៩​ម៉ឺន​តោន

​ភ្នំពេញ​៖ ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ បាន​ចំនួន ៣៨៩ ០០០​តោន កើនឡើង ១៣.២៦% បើ​ប្រៀបធៀប​ទៅ​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១​ហើយ​ចិន​នៅតែ​ជា​ប្រទេស​នាំមុខគេ ដែល​បាន​នាំចូល​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​

​ជាក់ស្តែង ក្នុង​រយៈពេល​៨​ខែ​នេះ ការនាំ​អង្ករ​ចេញទៅ​កាន់​ប្រទេស​ចិន បាន​ចំនួន ១៧៨ ១៤២ តោន ស្មើនឹង ៤៦% នៃ​ការនាំចេញ​សរុប ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៩៤.៥៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​របាយការណ៍​ដដែល​នេះ​បានឱ្យដឹងថា​៖ ប្រភេទ​អង្ករ​ដែល​បាន​នាំចេញ រួមមាន​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​បាន​ចំនួន ៦៥.៨% អង្ក​រស​ចំនួន ២៩.៩១% អង្ករ​សរីរាង្គ​ចំនួន​ជិត ២% អង្ករ​ចំ​ហ៊ុយ ចំនួន​ជាង​២% និង​អង្ករដំណើប​ចំនួន ០.០១%៕​ដោយៈសិរីមតី