សេដ្ឋកិច្ច

កម្ពុជា​អាច​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ពី​១.៥-២​លាន​នាក់​ក្នុង​ឆ្នាំ​២០២២

​ភ្នំពេញ​៖ យោងតាម​ការព្យាករណ៍​ចុងក្រោយ ឆ្នាំ​២០២២​នេះ​កម្ពុជា​អាចនឹងទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ពី​១.៥​លាន​នាក់​ទៅ​២​លាន​នាក់ ខណៈខែ​៨​ខែ កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​អន្ដរជាតិ​ជិត​១​លាន​នាក់​។ នេះ​បើតាម​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

​ឯកឧត្ដម ថោង ខុន បានឱ្យដឹងថា ក្នុង​រយៈពេល​ចាប់ពី​ខែមករា​ដល់​ខែសីហា ឆ្នាំ​២០២២ ទេសចរ​អន្តរជាតិ​ដែល​ចូលមក​ទស្សនា​កម្ពុ​ជាស​រុ​ប ៩៩៨,២៧២​នាក់ កើនឡើង ៧២០% ធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១ និង​ថយចុះ -៧៧% ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។​

ឯកឧត្ដម ថោង ខុន បាន​បន្តថា ប្រភព​ទីផ្សារ​ទេសចរណ៍​សំខាន់ៗ មានមក​ពី​ថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និង​ឡាវ​។ យោងតាម​ការព្យាករណ៍​ចុងក្រោយ​ក្នុង​ឆ្នាំ​២០២២​នេះ​កម្ពុជា​អាចនឹងទទួល​បាន​ទេស​ចរ​អន្តរជាតិ​ចាប់ពី​១.៥​លា​នា​ក់ទ​២​លាន​នាក់​៕ដោយៈផាវី