សេដ្ឋកិច្ច

៦​ខែ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​អាស៊ាន​ជិត​៩​ពាន់​លាន​ដុល្លារ

​ភ្នំពេញ​៖​យោងតាម​ទិន្ន័យ​របស់​ក្រសួងពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន​មាន​ប្រមាណ ៨,៦២៤​ពាន់​លាន​ដុល្លារ នៅ​ឆមាស​ទី​១​ឆ្នាំ ២០២២​នេះ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​គិត​ជា​ទំហំ​ទឹកប្រាក់ ១,៨២៦​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំចូល​វិញ​មានតម្លៃ ៦,៧៩៨​ពាន់​លាន​ដុល្លារ​។

​ទិន្ន័យ​របស់​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹង​ទៀតថា​៖​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​វៀតណាម​មាន​ចំនួន ៣,២៦​ពាន់​លាន​ដុល្លារ​ក្នុង​នោ​ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ ១,១៧​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំចូល​វិញ​មានតម្លៃ ២,០៨​ពាន់​លាន​ដុល្លារ​។​ជាមួយ​ថៃ ២,២៩​ពាន់​លាន​ដុល្លារ​៖ ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ​៤៩៥,៧៨​លាន​ដុល្លារ ការនាំ​ចូល​វិញ​មានតម្លៃ ១,៨​ពាន់​លាន​ដុល្លារ​។​ជាមួយ សិង្ហ​បុរី​មាន​២,០៧​ពាន់​លា​ដុល្លារ​៖​ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ​៦២,៣៦​លាន​ដុល្លារ ​ការ នាំ​ចូល​វិញ​មានតម្លៃ​២,០១​ពាន់​លាន​ដុល្លារ​។​ជាមួយ​ឥណ្ឌូនេស៊ី​ចំនួន​៤៦៥,២១​លាន​ដុល្លារ​៖​ការនាំ​ចេញពី​កម្ពុជា​មាន តម្លៃ ១៣,០៣​លាន​ដុល្លារ ខណៈ​ការ​នាំចូល​វិញ​មានតម្លៃ ៤៥២,១៩​លាន​ដុល្លារ​។​

​ចំណែក​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​មី​យ៉ាន់​ម៉ា​មាន​ចំនួន​៣២៥,៦០​លាន​ដុល្លារ​៖​ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ ៥១,៦៥​លាន​ដុល្លារ​ការនាំ​ចូល​វិមាន​តម្លៃ ២៧៣,៩៦​លាន​ដុល្លារ​។​ជាមួយ​ម៉ាឡេស៊ី​១៣,៧៩​លាន​ដុល្លារ​៖​ការនាំ​ចេញពី​កម្ពុជា​០,៦២​លាន​ដុល្លារ​ការនាំ​ចូល​វិញ​មាន​តម្លៃ​១៣,១៧​លាន​ដុល្លារ​។​រីឯ​ជាមួយ ព្រុយ​ណេ មាន​ទំហំ​ពាណិជ្ជកម្ម​១១,៣២​លាន​ដុល្លារ​ដែល​ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មាន​តម្លៃ ៥,៨២​​លាន​ដុល្លារ​ខណៈ​កា​នាំចូល​វិញ​មានតម្លៃ ៥,៥០​លាន​ដុល្លារ​៕​ដោយៈសិរីមតី