សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី​ជួយ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ឱ្យ​ប្រសើរឡើង​

​ភ្នំពេញ​៖​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បាននិងកំពុង​សិក្សា​ស្រាវជ្រាវ​រៀបចំ​គម្រោង​ថ្មី«​គម្រោង​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នាពេល​អនាគត (Skills for Future Economy)» ក្នុង​គោលបំណង​ចម្បង​គឺ​ធ្វើឱ្យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ប្រសើរឡើង​។​

​គម្រោង​ទាំងនេះ​បាន​ចូលរួម​អនុវត្ត​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​, គោលនយោបាយ​អភិវឌ្ឍ​ន៍​មុខរបរ និង​ការងារ​, គោលនយោបាយ​ជាតិ ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ផែនការ​យុទ្ធសាស្ត្រ​សកម្មភាព​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ផែនការ​មេ​សម្រាប់​ការអភិវឌ្ឍ​គ្រឹះស្ថាន TVET រួមមាន​៖ ហេដ្ឋារចនាសម្ព័ន្ធ​, ការ​បំពាក់​​ឧបករណ៍​សម្ភារ​, ការអភិវឌ្ឍ​ធនធានមនុស្ស​, ការអភិវឌ្ឍ​កម្មវិធីសិក្សា​,​ការបណ្តុះបណ្តាល​, ប្រាក់ឧបត្ថម្ភ​សិស្ស​, កម្មសិក្សា​គ្រូ​និង​សិស្ស​និង​ការសិក្សា​ផ្អែកលើ​ការងារ​។​

​ក្នុងជំនួប​ជាមួយ​លោកស្រី Jyotsana Varma នាយិកា​ប្រចាំ​ប្រទេស​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នា​ព្រឹក​ថ្ងៃទី​៧ខែកញ្ញា ឆ្នាំ​២០​២២​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបាន​បញ្ជាក់ថាតាំងពី​កម្ពុ​ជា​មាន​សន្តិភាព​ពេញលេញ​ADB​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ភាពជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ឲ្យ​មាន​វឌ្ឍនភាព​ប្រកបដោយ​ផ្លែផ្កា​។​ADB​គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ល្អ​មួយ​ក្នុ​រយៈពេល​បី​ទស្សវត្ស​កន្លងមកនេះ៕ដោយៈសិរីមតី