សេដ្ឋកិច្ច

កម្ចី​ទិញ​ផ្ទះ​កើន​ឡើងដល់ ៧​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២២

​ភ្នំពេញ​៖​គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២២​នេះ ឥណទាន​ផ្ដល់​លើ​ការទិញ​ផ្ទះ និង​អចលនទ្រព្យ​កើនឡើង​រហូតដល់ ៧​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១មាន​ត្រឹម​៦.៤​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។​នេះ​បើ​យោងតាម​របាយ​ការណ៍រ​បស់​ការិយាល័យ​ឥណ​ទា​ន​​​កម្ពុជា (CBC) ។​

​របាយការណ៍​បាន​បង្ហាញថា គ្រឹះស្ថាន​ធនាគារ​ភាគច្រើនបានផ្ដល់​កម្ចី​ទៅលើ​ការទិញ​ផ្ទះក្នុង​អត្រា​ការប្រាក់ ៧.៥​ភាគ​រយ​​ក្នុង​មួយឆ្នាំ ចំពោះ​ទ្រព្យ​ធានា​ជា​អចលនទ្រព្យ​ប្លង់រឹង និង​អត្រា​ការប្រាក់​ក្នុង​រង្វង់ ១០​ភាគរយ​ក្នុង​មួយឆ្នាំ ចំពោះ​អចលន​ទ្រព្យ​ប្លង់​ទន់​។​

​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃនិង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជាបានឱ្យដឹងថា​៖​ការកើនឡើង​នៃ​ឥណ​   ទា​ន​​ផ្ដល់​លើ​ការទិញ​ផ្ទះ​និង​អចលនទ្រព្យ​ជាស​ញ្ញា​ល្អ​បង្ហាញ​ពី​ភាពរឹងមាំ​ក្នុង​វិស័យ​អចលនទ្រព្យ ព្រោះ​ធនាគារ​នៅតែ​បន្ដ​នូវ​ភាព​ទុកចិត្ត​លើ​វិស័យនេះ និង​ជាយ​ន្ដ​ការពង្រឹង គាំទ្រ​លើ​វិស័យ​អចលនទ្រព្យ​ឲ្យ​ទទួលបាន​ភាពជោគជ័យ​នាពេល​អនាគត​។​

​លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បាន​ថ្លែងថា៖​ការកើនឡើង​នៃ​ការផ្ដល់​កម្ចី​ទិញ​ផ្ទះ និង​អចលន​ទ្រព្យ​នេះ​បានបង្ហាញ​ពី​ការរីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​ទាំង​បច្ចុប្បន្ន និង​អនាគត ៕ដោយៈសិរីមតី