ចំណេះដឹង

ការជ្រើសរើសគូស្រករ ជាស្វាមីភរិយាគឺជារឿងសំខាន់ក្នុងជីវិត។ចំណែកការស្រឡាញ់ចូលចិត្តរបស់មនុស្សម្នាក់ៗក៏មិនដូចគ្នាដែរ។

ដូចជាស្រ្តីក្នុងការជ្រើសរើសគូស្រករបានចាត់ទុកជារឿងសំខាន់បំផុតក្នុងជីវិត ហើយនាងមិនងាយនឹងទទួលយកឡើយបើសិនខ្លួនមិនស្រឡាញ់ពេញចិត្តនោះ។

ខាងក្រោមនេះជាលក្ខណៈបុរសដែលស្រ្តីតែងមិនចូលចិត្តយកមកធ្វើជាគូគាប់ដោយនាងយល់ថាមិនសក្តិសម ឬក្លាយជាអ្នករងគ្រោះនៅពេលក្លាយជាគូស្នេហ៍ឬស្វាមីនោះ។

Portrait of young asian student holding books isolated over white background

*ប្រភេទបុរសសម្ងំតែក្នុងផ្ទះ

បុរសប្រភេទដែលមិនសូវបង្ហាញមុខក្នុងសង្គម ហើយចូលចិត្តសម្ងំលាក់ខ្លួនតែក្នុងផ្ទះសម្បែងតែងត្រូវស្រ្តីចាត់ទុកថាកំសាក ឬគ្មានសមត្ថភាពដែលនាងមិនចង់យកខ្លួនបៀតសោះឡើយ។ស្រ្តីតែងចាត់ទុកថាបើយកបុរសប្រភេទនេះជាដៃគូមិនត្រឹមតែត្រូវលាក់ខ្លួនពួនអាត្មានៅផ្ទះទេនៅពុំមានមុខមាត់ក្នុងសង្គមទៀតផង។

ស្រ្តីជាច្រើនតែងបដិសេធចំពោះការរៀបការជាមួយមនុស្សប្រុសមួយប្រភេទនេះ ហើយអ្នកខ្លះនាងសុខចិត្តនៅលីវបើជួបបុរសដែលលាក់ខ្លួនពួនអាត្មានៅតែផ្ទះបែបនេះ។

*បុរសអ្នកមានខ្លាំងពេក

តាមធម្មតានរណាក៏ចង់មានប្រាក់កាសនិងមានមុខក្នុងសង្គមដែរ ប៉ុន្តែបើចំលើបុរសដែលមានទ្រព្យសម្បត្តិខ្លាំងពេកក៏ស្រ្តីមួយចំនួនបែរជាខ្លាចទៅវិញ។កត្តាដែលនាងខ្លាចបំផុតក្នុងរឿងនេះគឺស្រ្តីចាត់ទុកបុរសក្នុងក្រុមនេះតែងមានចិត្តមិនស្មោះដែលច្រើនផិតក្បត់មានស្រីញីច្រើន នាំឱ្យនាងត្រូវរងទុក្ខវេទនានៅពេលក្រោយវិញ។

Successful ambitious young Asian businessman wearing expensive suit and looking at camera. Confident business leader crossing arms on chest and standing opposite white background. Career concept

* បុរសដែលមុខមាត់រាងរៅសង្ហាខ្លាំងពេក

បុរសដែលមានរូបរាងមុខស្អាតសង្ហាពេកបែរជាត្រូវបានស្រ្តីខ្លះចាត់ទុកថានាំឱ្យជះផលអាក្រក់ដល់ខ្លួននាងនាពេលក្រោយទៅវិញ។ទាំងអស់នេះដោយសារតែនាងយល់ថាបុរសដែលសង្ហាខ្លាំង ការមានស្រីញីតោងនោះក៏ច្រើនដែរ ហេតុនេះនៅពេលបានគ្នាជាគូគាប់នាំឱ្យនាងត្រូវទទួលរងទុក្ខវេទនាផ្លូវចិត្តតែប៉ុណ្ណោះ។

Business, finance and people concept. Enthusiastic handsome asian male office worker, employee with teeth braces, showing thumbs-up in approval, recommend company, guarantee quality.

*បុរសដែលខ្ពស់ដូចត្នោតលៃពេក

តាមធម្មតាហើយចំពោះមបុរសកាលបើមានមាឌខ្ពស់ខ្លាំងពេកពិបាករកប្រពន្ធបន្តិច លើកលែងតែស្ត្រីនោះមានកម្ពស់ប្រហាក់ប្រហែលគ្នា ឬ ក៏ទាបជាងបន្ដិច ទើបនាងយល់ព្រមរៀបការ ។ សម្រាប់ស្ត្រីដែលមានមាឌទាបឈរត្រឹមក្រោមក្លៀកបុរសនោះក៏ពឹតជាមិនចង់រៀបការ  ជាមួយនឹងបុរសប្រភេទនេះឡើយ ។

Happy professional asian female manager, businesswoman in suit showing announcement, smiling and pointing finger left at product or project banner, standing white background.

*បុរសដែលស្រឡាញ់តែឈុតសម្លៀកបំពាក់ជ្រុល

ជាទូទៅបុរសណាដែលស្លៀកពាក់ស្អាតបាតសមរម្យ ជាការល្អប្រសើរ ប៉ុន្តែបើស្លៀកពាក់ស្រស់ឆើតឆាយ ប្លែកពីគេពីឯង នោះជាបុរសស្រឡាញ់ខ្លួនឯងជ្រុល ។

ស្រ្តីតែងចាត់ទុកបុរសបែបនេះពុំគួររស់នៅក្បែរ ឬចង់ក្លាយជាគូគាប់ដែលនាំឱ្យនាងត្រូវរែកពន់ផលលំបាកដោយសារការសម្អិតសម្អាងតែរាងកាយ ហើយការងារពុំបានកើតជាដុំកំភួននោះ៕

បកប្រែពីឯកសារបរទេស

ដោយ៖ឧត្តម