ចំណេះដឹង

ចូលរួមកម្មវិធីជួបជុំនិងប្រឹក្សាយោបល់សមាជិកគ្រួសារអ្នកស្ម័គ្រចិត្តដើម្បីសេចក្តីសុខមនុស្សជាតិ

ភ្នំពេញ៖ កម្មវិធីនេះគឺចូលរួមតាមរយ: ZOOM នៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៧ ដល់ម៉ោង៩យប់ គឺចូលរួមដោយឥតគិតថ្លៃ។

វាគ្មិនសំខាន់សម្រាប់ខែកញ្ញា ឆ្នាំ២០២២នេះ គឺមានចំនួន៧រូប ដែលសុទ្ធសឹងជាបុគ្គលល្បីៗជាបញ្ញវនឆ្នើម ដែលមានបទពិសោធល្អៗ នឹងអញ្ជើញចូលរួមចែករំលែកពីបទពិសោធនិងចំណេះដឹងនៅក្នុងកម្មវិធីដ៏មានសារសំខាន់មួយនេះ។

សូមបញ្ជាក់ថា៖ លោកគ្រូអោម សេងបូរ៉ា ដែលគេបានស្គាល់ថា ជាគ្រូបង្វឹកដ៏ល្បី មានថ្វីមាត់ដ៏ប៉ិនប្រសប់ បានបង្កើតសហគមន៍មួយឈ្មោះថា អ្នកស្ម័គ្រចិត្តដើម្បីសេចក្តីសុខមនុស្សជាតិ។សហគមន៍នេះមានបេសកកម្មគឺដើម្បីជួយកៀរគរប្រមូលផ្តុំបុគ្គលល្បីៗ បញ្ញវន្តឆ្នើមៗ ពូកែៗដែលមានបទពិសោធល្អៗចូលរួមចែករំលែក បណ្តុះបណ្តាល ប្រឹក្សាយោបល់ដោយឥតគិតថ្លៃអំពីបញ្ហាផ្លូវចិត្តនិងសុភមង្គលគ្រួសារ៕