កម្សាន្ដ

ខ្សែភាពយន្ត​រឿង Killing Time Violently «ហ៊ានលេង ហ៊ានស៊ី ហ៊ានសង»​ចាប់ផ្ដើម​ថត​នៅ​ដើមខែ​កញ្ញា​នេះ​និង​ចាក់​បញ្ចាំង​​ឆ្នាំ​២០២៣

​ភ្នំពេញ​៖ ខ្សែភាពយន្ត​រឿង Killing Time Violently ដែលជាភាសាខ្មែរ«ហ៊ានលេង ហ៊ានស៊ី ហ៊ានសង»​នឹង​ចាប់ផ្តើម​ថត​នៅ​ដើមខែ​កញ្ញា​នេះ ហើយ​គ្រោង​ដាក់​បញ្ចាំង​ក្នុង​រោងភាពយន្ត​នៅ​ឆ្នាំ​២០២៣​។​រឿងនេះ អ្នកដឹកនាំ​រឿង​ដោយ​លោក Jimmy Henderson ដែលជា​ម្ចាស់​ស្នាដៃ​រឿង JAILBREAK និង​រឿង The Prey​។​

​លោក Jimmy Henderson បានឱ្យដឹងថា​៖ KTV: KILLING TIME VIOLENTLY ​ជា​ប្រភេទ​រឿង​បែប​វាយប្រហារ លាយ​នឹង​ឈុត​ឆាក​កំប្លែង ហើយ​គ្រោង​នឹង​ចាប់ផ្ដើម​ថត​នៅ​ដើមខែ​កញ្ញា​នេះ ហើយនឹង​ចាក់​បញ្ចាំង​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៣​ព្រមទាំង​គ្រោង​នឹង​ចាក់ផ្សាយ​នៅ​រោងភាពយន្ត​អន្តរជាតិ​ថែមទៀត​ផង​។​

​នៅក្នុង​រឿងនេះ តួឯក​ប្រុស​សម្ដែង​ដោយ​លោក អ៊ូ តារានិង​តួឯក​ស្រី អ្នកនាង ហ៊ី​ណា​ណុ គូ​រ៉ា​សា​គីដែលជា Influencer ព្រមទាំង​តារា​ប្រុស​ស្រី​ជាច្រើនរូប​ទៀត​ដែរ​ដូចជា ផាង តារា (Dara Phang), រស់ មុន្នីនិង សំ ថា​រ័ត្ន​។ អ្វីដែល​សំខាន់ក្នុង​រឿងនេះ ប្រិយមិត្ត​នឹង​ភ្ញាក់ ផ្អើល នឹង​វត្តមាន​របស់ តួ​សម្ដែង​បន្ថែមទៀត​ដូចជា តារា​កំប្លែង នាយ ពែ​កមី នាយ​គ្រឿន នាយ​ក្រូច និង​តារា​រ៉េ​ប​ដ៏​មាន​ទេពកោសល្យ DJ Sdey​។​

​និយាយ​ពី​សាច់រឿង​វិញ ផ្ដើម​ពីថ្ងៃ​ធ្វើការ​ដំបូង​របស់ Mak (​អ៊ូ តារា​)​ដែលជា​ឪពុក​ជួប​ស្ថានភាព​តោកយ៉ាក​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង ការ​វាយឆ្មក់​របស់​ក្រុម​ក្មេង​ទំនើង​នៅ​ក្លឹប​មួយកន្លែង​។ Mak ត្រូវតែ​ប្រើ​សមត្ថភាព​ដែល​ខ្លួន​មាន ជា​ជើង​អ្នកលេង​ម្នាក់​ដែរ ដើម្បី​ដោះខ្លួន រក​ផ្លូវ​ចេញ ឲ្យ​ទាន់​ពេលធ្វើ​ខួបកំណើត​ឲ្យ​កូនប្រុស​។​Mak ត្រូវ​ប្រើ​ក្បាច់គុន​ដែល​គាត់​ធ្លា​ប់រៀន​ដែល​យករួចខ្លួន​ចេញពី​ហេតុការណ៍​នោះ បាន នឹង​ត្រលប់​ទៅផ្ទះ​វិញ​ដើម្បី​ធ្វើ​ខួបកំណើត​អោយ​កូនប្រុស​របស់គាត់​។​

​ចំណែក​ផាង តារា សម្តែង​ជា​តួ​អ្នក​រួមការ​ងារ​ដែល​ចូលចិត្ត​អួត​ក្អេងក្អាង​របស់ Mak តែ​គេ​ចាប់ផ្តើម​ស្តាប់​និង​ធ្វើតាម​សម្តី​របស់ Mak​នៅ ពេលដែល​ពួកគេ​រត់គេច​ពី​ពួកក្រុម​អ្នកលេង​របស់Vladសម្តែង​ដោយរស់ មុនី​។Vladមាន​កូនចៅ​ដែល​សម្តែង​ដោយ សំ ថា​រ័ត្ន រួមជាមួយ ​នឹង​ក្រុម​គុន​ល្បុក្កតោ​របស់​កម្ពុជា ដែល​សម្តែង​នៅក្នុង​ឈុត​ឆាក​វាយប្រហារ​ស្ទើរតែ​ទាំងអស់​របស់​ខ្សែភាពយន្ត​។​

​អ៊ូ តា​រ៉ា​ក៏​ជា​អ្នកដឹកនាំ​រឿង​មួយរូប​នៅក្នុង​ភាពយន្ត KTV បែប​វាយប្រហារ​មួយ​នេះ​ផងដែរ បាន​រួមដៃគ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយលោក Henderson ក្នុងការ​សរសេរ​ស្គ្រី​ប​រឿងនិង​រៀបចំ​ឈុត​ឆាកប្រយុទ្ធ​គ្នា​ដើម្បី​ផ្តល់នូវ​ភាព​ជក់ចិត្ត​ដិតអារម្មណ៍​ដល់​ទស្សនិកជន​។ ការ​សហ​ការ​លើកដំបូង​របស់ Dara និង Henderson ប្រមាណ​កាលពី​៨​ឆ្នាំមុន​នៅក្នុង​ភាពយន្ដ​រឿង ហនុមាន ដែលមាន Henderson ជា​អ្នក​ដឹកនាំ​រឿងនិង​Daraជា​តួ​សម្ដែង​។ចាប់ពីពេលនោះ​មកHenderson ក៏បាន​ផលិត​ភាពយន្ត៣រឿង​បន្តបន្ទាប់​ជាមួយ Dara រួម​ជាមួ​យ​​​តារា​​សម្តែង Tharoth, Phang ព្រមទាំង​តារា​សម្តែង​និង​តារា​កំប្លែង​ជាច្រើនរូប​ទៀត​។​

​អ្នកគាំទ្រ​ច្បាស់​ជា​ចាំ​មុខ​របស់​តារា​សម្តែង​ជាច្រើនរូប​នៅក្នុង​ខ្សែភាពយន្តដែល​ដឹកនាំ​សម្តែង​ដោយHenderson​។ ហើយ​នឹងមាន​វត្តមាន​​តារា​កំប្លែង ពែ​កមី និង នាយ ក្រូច ហើយក៏​ជា​សម្តែង​រឿងលើក​ដំបូង​របស់ DJ ស្តី នៅក្នុង​វិស័យ​ភាពយន្ត​ផងដែរ​។​ភាពយន្ត​KTV​ក៏​នឹង​ណែនាំ​តារា​សម្តែង​ចំណូល​ថ្មី​មួយ​ចំ​នួ​ដល់​ទស្សនិកជន​កម្ពុជា​ផងដែររួមទាំង Influencer​ដ៏​ល្បី​នៅ​ទីក្រុង​តូ​ក្យូ​ដូចជា Hinano Kurosaki​ ជាដើម​។​

Henderson ផលិតករ​ភាពយន្ត​នេះ កំពុងធ្វើការ​សហការ​ជាមួយនឹង​អ្នកនិពន្ធ Kai Miller ដែលជា​អ្នកនិពន្ធ​រឿង KTV ជាមួយ Henderson ក៏​ជា​អ្នកដឹកនាំ​កម្មវិធី THE PREY ផងដែរ​។ សហការី​សំខាន់ៗ​ផ្សេងទៀត ផលិតករ Kim Chanthang អ្នកដឹកនាំ​ផ្នែក​រូបថត Run Sokheng និង​អ្នកគ្រប់គ្រង​ផលិតកម្ម Borramey Yoath​។ KTV ត្រូវបាន​សហការ​ផលិត​ដោយ Chy Sila, Kenneth Ung, Si Mao និង Mey Ly ។​

​ខ្សែភាពយន្ត​នេះ​ត្រូវបាន​ចូលរួម​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Two Rivers International, M Pictures និង Hanuman Beverages​។ Donfeng Cambodia, E-Gets, និង Ballantine’s ក៏មាន​ចំណែក​ចូលរួម​គាំទ្រ​ចំពោះ​ខ្សែភាពយន្ត​នេះ​ផងដែរ​។ ការចាត់ចែង​ការផលិត​ទូទៅ​ដោយ K picture solution​៕ដោយ៖ផាវី