សេដ្ឋកិច្ច

អគ្គនាយក​ពន្ធដារ បន្ត​ប្រកាស​ហៅ​ម្ចាស់​ក្រុមហ៊ុន​ចំនួន​៧​ទៀត ឱ្យមក​ទូទាត់​បំណុល​រដ្ឋ​

​ភ្នំពេញ​៖​អគ្គនាយក​ពន្ធដារ បាន​បន្ត​ប្រកាស​ហៅ​ម្ចាស់​ក្រុមហ៊ុន​ចំនួន​៧​ទៀត ឱ្យមក​ទូទាត់​បំណុល​រដ្ឋ​។ ម្ចាស់​ក្រុមហ៊ុន​ដែល​ពន្ធដារ​ហៅ​ឱ្យមក​ទូទាត់​បំណុល​នេះមាន​ភាគច្រើន​គឺជា​ក្រុមហ៊ុន​ចិន​។ម្ចាស់​ក្រុមហ៊ុន​ចំនួន​៧​នេះ ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រកាស​ហៅ​ឱ្យមក ទូទាត់​បំណុល​រដ្ឋ​ឱ្យបាន​មុន​ថ្ងៃទី​១៧​សីហា ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម​លិខិត​របស់​អគ្គនាយក​ពន្ធ​ដារ​(GDT)​។

ម្ចាស់​ក្រុមហ៊ុន​ទាំង​៧ ដែល​ត្រូវ​មក​ទូទាត់​បំណុល​នោះមាន​លោក LE VANDONG នាយក​ក្រុមហ៊ុន ខា​ញ វី ខន​ស្រា្ត​ក់សិន ឯ​.​ក​,លោក កែវ វណ្ណ​ដេ​ត នាយក​ក្រុមហ៊ុន មេន អ៊ែត​វើ​ថា​យ​ស៊ី​ង ឯ​.​ក​, លោក WANG CANLONG នាយក​ក្រុមហ៊ុន ស៊ីន អ៊ី​សៀង​, លោក PENG JIAHUAN នាយក​ក្រុមហ៊ុន ជុន ហ៊ី ត្រេ​ឌី​ង​, លោក CHIU YUNG YU នាយក​ក្រុមហ៊ុន លាន​ហី ហ្គ្រោ អ៊ិន​វេស​មេន និង​លោក សាន ភន នាយក​ក្រុមហ៊ុន ជីន​បៀ​ន ហុងដា ប៊ិ​ល​ឌី​ង​មេធៀ​រៀល ឯ​.​ក​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ ព្រមាន​ថា ក្នុងករណី​បើ​ម្ចាស់​ក្រុមហ៊ុន​ណាមួយ មិន​ចូលខ្លួន​មក​ដោះស្រាយ​បំណុល​រដ្ឋតាម​កាលកំណត់​ទេ​នោះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង ចាប់​វិធានការ​តាមផ្លូវ​ច្បាប់​ប្តឹងទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​៕ដោយៈសិរីមតី