បច្ចេកវិទ្យា

នៅថ្ងៃពុធនេះ ចិនបានបាញ់ផ្កាយរណប១៦គ្រឿងទៅកាន់គន្លងទីលំហ

ក្រឡេកមកឯចិនវិញម្តង នៅថ្ងៃពុធទី១០ ខែសីហានេះ ភ្នាក់ងារអវកាសចិនបានសម្រេច​ការបាញ់ផ្កាយរណបចំនួន ១៦គ្រឿង ដោយជោគជ័យទៅកាន់គន្លងទីលំហ។

យោងតាមសារព័ត៌មានចិនស៊ីនហួរ ផ្កាយរណបថ្មីទាំង ១៦ នេះ ក៏រួមមានទាំងផ្កាយរណប Jilin-1 Gaofen 03D09 និងផ្កាយរណប Yunyao-1 04-08 ផងដែរ។ វាត្រូវបានបាញ់បង្ហោះ​ដោយគ្រាប់រ៉ុក្កែត Long March-6 នៅវេលាម៉ោង ១២ និង ៥០នាទីម៉ោងក្នុងស្រុក ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan នៅខេត្តសានស៊ី ភាគខាងជើងប្រទេស​ចិន។ បន្ទាប់មកវាត្រូវបានហោះចូលទៅក្នុងគន្លងគោចរដែលបានគ្រោងទុកដោយ​ជោគជ័យ។

ផ្កាយរណប​ថ្មី​នេះ​ត្រូវ​បាន​ប្រើ​ជា​ចម្បង​ក្នុង​វិស័យ​ដូចជា ​ការ​ចាប់​សញ្ញាតំបន់​ពាណិជ្ជកម្ម និងសង្កេត​រូបភាព​បរិយាកាសឲ្យច្បាស់ជាងមុន។ ឆ្លងកាត់ការបាញ់បង្ហោះលើកនេះ ចិនបានសម្រេចនូវបេសកកម្មវិទ្យាសាស្រ្តអវកាសលើកទី៤៣២ហើយ សម្រាប់រ៉ុក្កែត​ដឹកជញ្ជូនស៊េរី Long March៕.

ប្រភព៖  XINHUA.NET

ប្រភពរូប៖XINHUA.NET

ប្រែសម្រួល៖សុខ តុលា