សេដ្ឋកិច្ច

​ពូជកូនកាត់​ជ្រូក​ឦសាន​និង​ជ្រូក​គូលែនមានរសជាតិឆ្ងាញ់និងមានតម្លៃខ្ពស់នៅលើទីផ្សារ

​សៀមរាប​៖​កសិដ្ឋាន​បង្កាត់​ពូជ​ជ្រូក​មួយ​ត្រូវបាន​គេ​បង្កើតឡើង​ដើម្បី​ធ្វើការ​បន្ត​ពូជ​ជ្រូក​ក្នុងស្រុក​ចំនួន​ពីរ​ប្រភេទ​កំពុងមាន​ឈ្មោះ​បោះ​សម្លេង​​គឺ​ពូជ​ជ្រូក​របស់​ជនជាតិដើម​ភាគតិច​រស់នៅ ខេត្តមណ្ឌលគិរី និង​ប្រភេទ​ពូជ​ជ្រូក​លើ​ខ្នងភ្នំ​គូលែន ក្នុងភូមិ​សា​ស្ត​ខេត្តសៀមរាប​។​

​ជ្រូក​ទាំងពីរ​ប្រភេទ​ដែល​កំពុងមាន​ឈ្មោះ​បោះ​សម្លេង​និង​មានតម្លៃ​លើ​ទីផ្សារ​ខ្ពស់​នេះ​ត្រូវបាន​គេ​បង្កាត់​នៅ​កសិដ្ឋាន​មួយ ដែលមាន​ឈ្មោះ​ថា​ក​សិ​ដ្ឋា​« ចិ​ញ្ចឹ​សត្វ និង កសិកម្ម​អភិរក្ស​» ស្ថិត នៅ ឃុំ ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​ជ្រូក​ពូជ​ដ៏​ពិសេស​ទាំងពីរ​ប្រភេទ​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួងបរិស្ថាន​។​​ជ្រូក​ទាំងពីរ ប្រភេទ​នេះ​គឺជា​ជ្រូក​កូនកាត់​ស្រុក​និង​ជ្រូកព្រៃ មាឌតូច តែ​មានឱជា​រស​ឆ្ងាញ់​ពិសារ និង​មាន​ទីផ្សារ​ខ្ពស់​។​

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​ទស្សនកិច្ច​ទីកន្លែង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​នេះ​កាលពី​ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២២​បានឱ្យដឹងថា​ពូជ​ជ្រូក​ទាំងនេះ មាន​រសជាតិ​ឆ្ងាញ់​ពិសារ ។​វា​ជា​ប្រភេទ​ជ្រូក​កាត់​ជ្រូកព្រៃ​និង​ជ្រូកស្រុក និង​មាន​សារធាតុ​ជា​ជ្រូកព្រៃ​ប្រមាណ៦០​ទៅ៧០​ភាគរយ​ដែល​ពលរដ្ឋ​នៅតាម​តំបន់​ធម្មជាតិ​នានា​បាន​ចិញ្ចឹ​ម និង​ព្រលែង​ឱ្យ​រកស៊ី​តាម​ធម្មជាតិ​ក្នុងព្រៃ​។ ទោះ​វា​រស់នៅ​ក្នុងព្រៃ​ក៏ពិតមែន តែ​ជាមួយ​ការ​បន្ស៊ាំ ជ្រូក​ខ្លះ​ស៊ាំ​ង​នឹង​មនុស្ស​។​

​ដោយឡែក លោក លាង សេង ទីប្រឹក្សា​អម​ក្រសួងបរិស្ថាន និង​ជា​អ្នកគ្រប់គ្រង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​កន្លែង​នេះ​បានឱ្យដឹងថា ការបង្កើត​កសិដ្ឋាន​ក្នុងការ​បង្កាត់​ពូជ​ជ្រូក​នេះ​ឡើង​ទើបតែ​បាន​ជិត​៤​ខែ​មកនេះ​ដោយបាន​ធ្វើការ​ជ្រើសរើស​ពូជ​ជ្រូក​មកពី​តំបន់ ពូជ​ជ្រូក​ភ្នំ​គូលែន​ឬ​ហៅថា​ជ្រូក​កណ្តុរ​និង ពូជ​ជ្រូក​ឦសាន ដែលជា​ពូជ​ជ្រូក​ជនជាតិដើម​ភាគតិច​រស់នៅ​ខេត្តមណ្ឌលគិរី ដើម្បី​ធ្វើការ​បន្ត​ពូជ មុន​ធ្វើការ​ចែក​ចាយ​ដល់​សហគមន៍​ដទៃទៀត​ទុក​ចិញ្ចឹម​សម្រាប់​លើកស្ទួយ​ជីវភាព​គ្រួសារ​។​

​លោក​បាន​លើកឡើងថា​”​បច្ចុប្បន្ន​ពូជ​ជ្រូក​ក្នុង​ក​សិ​ដ្ខា​ន​នេះ​មានដូចជា​ពូជ​ជ្រូកព្រៃ​សុទ្ធ ពូជ​ជ្រូក​គូលែន​ដែល​យើង​យក​ពីលើ​ខ្នងភ្នំ​គូលែន និង​ពូជ​ជ្រូក​ឦសាន​ដោយ​យើង​យកមក​បង្កាត់ នៅពេល​បានកូន​មក​យើង​នឹង​បញ្ចេញ​ចែកចាយ​ទៅតាម​សហគមន៍​។​សម្រាប់​ការដាក់​បង្កាត់​ដំបូង​នេះ​មាន​ចំនួន​១០០​ក្បាល ដោយ​ក្នុងនេះ​មាន​ញី​ចំនួន ៩០​ក្បាល និង​ឈ្មោល​ចំនួន​១០​ក្បាល​”​។​

​លោក​បាន​រៀបរាប់​ប្រាប់ថា ៖​សម្រាប់​ទីធ្លា​ចិញ្ចឹម​នេះ​មាន​ទំហំ​ជាង​១​ហិកតា ហើយ​មាន​បុគ្គលិក​ប្រចាំការ​មាន​ពេទ្យសត្វ​ម្នាក់ អ្នក​ថែទាំ​៤​នាក់​។​គេ​បាន​ព័ទ្ធរបង​វា​ជុំវិញ​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​។​

​ពាក់ព័ន្ធ​ទៅនឹង​ប្រភេទ​ពូជ​ជ្រូក​ទាំង​២​ប្រភេទ​នេះដែរ​លោក​បានធ្វើ​ការពន្យល់​ប្រាប់ថា​”​យើង​ឥត​ពិបាក​ចំណាំ​ទេ​គឺ​ពូជ​ជ្រូក​ឦសាន​គេ​បាន​​យកមក​ពី ខេត្ត មណ្ឌលគិរី​។​ពូជ​ជ្រូក​នេះ​មាន​រូបរាង​លក្ខណៈពិសេស​របស់​វា​គឺ ពោះធំ ខ្នង​កោង ង ជា​ប្រភេទ​ជ្រូក​មានកូន​ច្រើន​និង​សាច់​ឆ្ងាញ់​ពិសា​រណាស់​។​ជ្រូក​ប្រភេទ​នេះ​វាប​ន្ស៉ាំ​ជាមួយ​បរិយាកាស និង​ឈ្នះ​ជំងឺ ។​ចំណែក​ពូជ​ជ្រូក​ភ្នំ​គូលែន​វិញ គឺជា​ពូជ​លើ​ខ្នងភ្នំ​គូលែនដែល​ចិញ្ចឹម​តាំងតែ​ពី​ដូនតា មក​រាប់សិប​តំណ​មកហើយ ។​ពូជ​ជ្រូក​នេះ​មាន​លក្ខណៈ​ព៌​ណ​ខ្មៅ​។​ដោយមាន​ដងខ្លួន​វែង មាត់​ស្រួច ​តែ​ពោះ​វា​មិនធំ​ទេ​។​ពូជ​ជ្រូក​នេះ​សាយ​កូន​ច្រើន រស់នៅ​ប​ន្ស៉ាំ​ជាមួយ​អាកាសធាតុ ហើយ​វា​ស៊ាំ​ជាមួយ​ការចិញ្ចឹម​លក្ខណៈ​ពាក់​កណ្តាល​ព្រៃ​និង​ពាក់កណ្តាល​ចិញ្ចឹម​ដាក់​ទ្រុង​។​

​ទាក់ទិន​ទៅនឹង​ការ​បង្កាត់​ពូជ​ជ្រូក​នេះ​វិញ ត្រូវបាន​លោក​លាង សេង​ពន្យល់​ប្រាប់ថា​គឺ​ចិញ្ចឹម​បែប​លក្ខណៈ​ពាក់កណ្តាល​ធម្មជាតិ​ពោល​គឺ ផ្តល់​ជា​ចំណី​បែប​ធម្មជាតិ ក្នុងនេះ​មានការ​ផ្សំ​ចេញពី​ត្រកួន ស្មៅ ដើម​ចេក កន្ទក់ កាក​សណ្តែកសៀង និង​ម្សៅ​ទ្រី​ម៉ិច​ដែលជា​ម្សៅ​បែប​ធម្មជាតិ​សម្រាប់​ដាក់​លាយ​ជាមួយ​ដើម​ចេក​ឱ្យ​វា​ស៊ី​ពីព្រោះថា​ម្សៅ​នេះ​ជ្រូក​វា​ចូលចិត្ត​ស៊ី​ណាស់​។​ប្រភេទ​ជ្រូក​នេះ​ត្រូវបាន​គេ​ពន្លែង​ឱ្យ​វា​ស៊ី បែប​លក្ខណៈ​ធម្មជាតិ​។​ក្រៅពីនេះ​ខាង​កសិដ្ឋាន​ក៏មាន​ការបង្កា​ជំងឺ និង​ធ្វើការ​ព្យាបាល​ជំងឺ​នៅពេលដែល​សត្វ​ជ្រូក​ទាំងអស់​ឈឺ​ផងដែរ​។​ក្រៅពីនេះ​ខា​ងក​សិ​ដ្ខា​ន​ក៏​ការពារ​នូវ​រោគ​ជំងឺ​រោគ​សាហាវៗ​ដូចជា​ជំងឺ ត្រចៀក​ខៀវ ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក និង​ជំងឺ អុតក្តាម​ជាដើម​។​

​ជាមួយ​ការបង្កើត​កសិដ្ឋាន បង្កាត់​ពូជ​ជ្រូក​នេះ​ត្រូវបាន លោក​ទីប្រឹក្សា​អម​ក្រសួងបរិស្ថាន​ប្រាប់ថា ធ្វើឡើង​បន្ទាប់ពី ឯកឧត្តម សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានឱ្យ​បង្កើត​កសិដ្ឋាន​នេះ​ឡើង​ដើម្បី​ទុក​ធ្វើការ​បង្កាត់​ពូជ​ជ្រូក​ចែកចាយ​ដល់​សហគមន៍​មូល​ដ្ខា​ន​៕ដោយ៖ឧត្តម