សេដ្ឋកិច្ច

ប្រេងសាំង និងប្រេងម៉ាសូត ចុះថ្លៃ

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ​នៅ​តាម​​​ស្ថានីយ​នានាដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ត្រូវលក់សាំងធម្មតា​តម្លៃ៤,៧៥០រៀលនិងម៉ាស៊ូតត្រូវលក់៥,១៥០​​រៀលក្នុង១លីត្រ។​

ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់១០ ខែសីហា ឆ្នាំ២០២២ នឹងត្រូវលក់ ៥.០១៦​រៀល/១លីត្រ សម្រាប់សាំងធម្មតាEA92 និង៥.៤១៦​រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50​ppm។

តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ៕ដោយៈសិរីមតី