Cambodia Flash News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
បទវិភាគ
YouTube
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
No Result
View All Result
Cambodia Flash News
No Result
View All Result
Home សុខភាព

មន្រ្តីអង្គការសុខភាពពិភពលោកស្នើឱ្យផ្តោតលើជំងឺមិនឆ្លងនិងថែរក្សាសុខភាពមុនឈឺ

M R by M R
July 4, 2022
in សុខភាព
0
មន្រ្តីអង្គការសុខភាពពិភពលោកស្នើឱ្យផ្តោតលើជំងឺមិនឆ្លងនិងថែរក្សាសុខភាពមុនឈឺ
0
SHARES
26
VIEWS

កំពង់ចាម៖ លោកវេជ្ជបណ្ឌិត TAKESHI KASAI នាយកប្រចាំតំបន់ប៉ាស៊ីហ្វិក ខាងលិច នៃអង្គការសុខភាពពិភពលោកបានស្នើឱ្យកម្ពុជាដែលជាជើងឯកមួយទទួលបានពានរង្វាន់ពិភពលោកផ្នែកការគ្រប់គ្រងថ្នាំជក់ ងាកមកផ្តោតលើជំងឺដែលមិនឆ្លង និងផ្តោតលើបញ្ហាសុខភាពតែម្តង។

ការស្នើរបស់នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យសុខាភិបាល នៅសាលាខេត្តកំពង់ចាមជាមួយរដ្ឋបាលខេត្ត ដឹកនាំដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត និងគណៈប្រតិភូក្រសួងសុខាភិបាលដឹកនាំដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី ២ កក្កដាម្សិលមិញ។

លោក TAKESHI KASAI បានមានប្រសាសន៍ថា៖ អ្វីដែលជាឧបសគ្គ ឬបញ្ហាសុខភាព គឺយើងមិនសំដៅតែទៅលើជំងឺឆ្លងមួយមុខប៉ុណ្ណោះទេ គឺយើងពិភាក្សាដោះស្រាយចំពោះបញ្ហាផ្សេងៗ គឺជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីក ដែលយើងហៅថាជំងឺដែលមិនឆ្លងនោះ។ ដោយជាយុទ្ធសាស្រ្តក្នុងការដោះស្រាយជំងឺមិនឆ្លងនេះ គឺយើងត្រូវតែមានកំណែទម្រង់ទៅលើប្រព័ន្ធ ដែលយើងកំពុងមានរាល់ថ្ងៃមានន័យថា ធ្វើការផ្លាស់ប្តូរពីការផ្តោតលើជំងឺ គឺផ្លាស់ប្តូរមកផ្តោតលើបញ្ហាសុខភាពម្តង។

លោកបានបន្ថែមថា៖ ព្រោះថាប្រព័ន្ធកំពុងប្រើប្រាស់សព្វថ្ងៃ ឬមានសព្វថ្ងៃនេះ គឺសង្ឃឹមឬ រំពឹងទុករបស់ប្រជាពលរដ្ឋ នៅពេលឈឺ ឬមានបញ្ហា គឺគាត់នឹងមកទទួលសេវា។ ប៉ុន្តែអ្វីដែលអាចផ្លាស់ប្តូរបានឱ្យកាន់តែប្រសើរនោះ គឺយើងធ្វើយ៉ាងណារកយុទ្ធសាស្រ្តយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋ ឬសហគមន៍បានដឹងអំពីសម្ពាធឈាមរបស់គាត់ ដឹងពីកម្រិតជាតិស្កររបស់ពួកគាត់ ហើយយើងធ្វើយ៉ាងដូចម្តេចឱ្យសហគមន៍របស់ប្រជាពលរដ្ឋ អាចរក្សានូវសុខភាពរបស់ពួកគាត់ រក្សានូវបញ្ហាដែលគាត់មាននេះ ឱ្យនៅទាប ដើម្បីឱ្យមានសុខភាពល្អ។

លោកបានបន្តថា៖ ក្នុងនោះអ្វីដេលយើងធ្វើការសិក្សាពីបទពិសោធជុំវិញសកលលោក រួមទាំងប្រទេសជាសមាជិកដែលយើងធ្វើការជាមួយនោះ គឺដើម្បីសុខភាព ឬសេវាសុខភាពកាន់តែប្រសើរ គឺត្រូវផ្តោតលើការដែលយើងហៅថា តម្រូវការចាំបាច់ និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ជាពិសេសពីអតីតកាលយើងបានរៀនសូត្រ និងចែករំលែកបទពិសោធជាច្រើនពីប្រទេសកម្ពុជាផ្ទាល់ ហើយប្រទេសកម្ពុជាបានប្រើប្រាស់បទពិសោធជាម៉ូដែល សម្រាប់ប្រទេស និងសម្រាប់ថែរក្សាសុខភាពបឋមនេះ។ បទពិសោធប្រទេសកម្ពុជា ប្រទេសដទៃទៀត កាលនោះបានចែករំលែកឱ្យប្រទេសដទៃផងដែរបានទុកជាម៉ូដែល។

ជាមួយនោះលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍តបថា៖ សូមអរគុណនូវគំនិតលើកឡើងជាគន្លឹះល្អៗ និងថ្មីៗ របស់លោក TAKESHI KASAI នាយកប្រចាំតំបន់ប៉ាំស៊ីហ្វិក ខាងលិច នៃអង្គការសុខភាពពិភពលោក ដល់រដ្ឋបាលខេត្តកំពង់ចាម។ ចំពោះបញ្ហាជំងឺមិនឆ្លងដែលធ្វើឱ្យប៉ះពាស់ដល់ប្រជាពលរដ្ឋ គឺត្រូវរួមគ្នាដាក់ចេញជាទស្សនវិស័យឯកភាពគ្នា ដើម្បីការពារទុកជាមុន។

លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ ធ្វើដូចម្តេចពេលឈឺ មុននឹងឈឺ ដូរទម្លាប់មុនមកពេទ្យ មានការយល់ដឹងនេះដើម្បីរក្សាធនធានគឺយើងមិនចាំបាច់ឈឺមកពេទ្យ ព្រោះកាលណាឈឺហើយមកពេទ្យត្រូវចំណាយទាំងធនធាន ថវិកា ពេលវេលាធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ តែបើរក្សាសុខភាពបានល្អ មិនមានជំងឺ ជាការចូលរួមសន្សំសំចៃថវិកា ជាផ្នែកមួយកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ គឺលោកនឹងធ្វើជូនបញ្ហានេះដល់ប្រជាពលរដ្ឋក្នុងសហគមន៍៕ ដោយ៖ គង់ហេង

Previous Post

បញ្ជូនជនសង្ស័យជនជាតិចិនម្នាក់រឿងសម្លាប់មនុស្ស នៅក្រុងបាវិតទៅតុលាការ

Next Post

ការបើក​សម្ពោធ​ពិព័រណ៍​លំនៅឋាន​កម្ពុជា​ឆ្នាំ ២០២២​ម៉​រ​ហ្គេ​ន ទាក់ទាញ​ការ​សំឡឹង​ពី​ក្រសែភ្នែក​រាប់រយ​ពាន់

M R

M R

Related Posts

ជះលុយ២លានដុល្លារក្នុងមួយឆ្នាំដើម្បីកែប្រែរាងកាយឲ្យនៅក្មេងជាងវ័យ
សុខភាព

ជះលុយ២លានដុល្លារក្នុងមួយឆ្នាំដើម្បីកែប្រែរាងកាយឲ្យនៅក្មេងជាងវ័យ

February 3, 2023
ការព្យាបាលស្បែកដោយសត្វខ្យងទទួលបានប្រជាប្រិយភាពខ្លាំងនៅប្រទេសស៊ីរី
សុខភាព

ការព្យាបាលស្បែកដោយសត្វខ្យងទទួលបានប្រជាប្រិយភាពខ្លាំងនៅប្រទេសស៊ីរី

February 2, 2023
Next Post
ការបើក​សម្ពោធ​ពិព័រណ៍​លំនៅឋាន​កម្ពុជា​ឆ្នាំ ២០២២​ម៉​រ​ហ្គេ​ន ទាក់ទាញ​ការ​សំឡឹង​ពី​ក្រសែភ្នែក​រាប់រយ​ពាន់

ការបើក​សម្ពោធ​ពិព័រណ៍​លំនៅឋាន​កម្ពុជា​ឆ្នាំ ២០២២​ម៉​រ​ហ្គេ​ន ទាក់ទាញ​ការ​សំឡឹង​ពី​ក្រសែភ្នែក​រាប់រយ​ពាន់

អត្ថបទពេញនិយម

អាល្លឺម៉ង់ស្តាយស្រណោះរថក្រោះខ្លារខិន ក្រោយយល់ព្រមឲ្យអ៊ុយក្រែន១៤គ្រឿង

អាល្លឺម៉ង់ស្តាយស្រណោះរថក្រោះខ្លារខិន ក្រោយយល់ព្រមឲ្យអ៊ុយក្រែន១៤គ្រឿង

February 2, 2023
ផ្កាយដុះកន្ទុយបៃតងនឹងបង្ហាញខ្លួនច្បាស់នៅថ្ងៃទី ២ ខែកុម្ភៈឆ្នាំ២០២៣នេះ

ផ្កាយដុះកន្ទុយបៃតងនឹងបង្ហាញខ្លួនច្បាស់នៅថ្ងៃទី ២ ខែកុម្ភៈឆ្នាំ២០២៣នេះ

February 1, 2023
អគ្គនាយក​ក្រុមហ៊ុន ចែករម្លែក​ពី​វិធី​កសាង​កេរ្តិ៍ឈ្មោះ និង​រកប្រាក់​ចំណូល​ខ្ពស់

អគ្គនាយក​ក្រុមហ៊ុន ចែករម្លែក​ពី​វិធី​កសាង​កេរ្តិ៍ឈ្មោះ និង​រកប្រាក់​ចំណូល​ខ្ពស់

January 30, 2023
ប៉ូឡូញសម្រេចផ្តល់រថក្រោះ​៦០គ្រឿងបន្ថែមទៀតទៅអ៊ុយក្រែនរួមទាំងខ្លារខិន១៤គ្រឿង

ប៉ូឡូញសម្រេចផ្តល់រថក្រោះ​៦០គ្រឿងបន្ថែមទៀតទៅអ៊ុយក្រែនរួមទាំងខ្លារខិន១៤គ្រឿង

January 28, 2023
បុរសម្នាក់ប្រើចម្ពាមកៅស៊ូបាញ់ចំ ក្បាលតន្ត្រីករឱ្យរងរបួស

បុរសម្នាក់ប្រើចម្ពាមកៅស៊ូបាញ់ចំ ក្បាលតន្ត្រីករឱ្យរងរបួស

February 3, 2023
  រួមភេទដូចម្តេចឱ្យបានយូរ និងឱ្យស្រ្តីចូលចិត្ត

  រួមភេទដូចម្តេចឱ្យបានយូរ និងឱ្យស្រ្តីចូលចិត្ត

August 31, 2022

អត្ថបទថ្មី

បញ្ជូនសង្ស័យ៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

បញ្ជូនសង្ស័យ៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

February 3, 2023
នៅ​ឆ្នាំ​២០២២ ចំណូល​ពី​ពន្ធដារ ជាង​៣៤០០​លាន​ដុល្លារ​

នៅ​ឆ្នាំ​២០២២ ចំណូល​ពី​ពន្ធដារ ជាង​៣៤០០​លាន​ដុល្លារ​

February 3, 2023
ប្រេស៊ីលត្រៀមពន្លិចនាវាចម្បាំងចំណាស់អាយុកាល៦ទសវត្សរ៍ចូលសមុទ្រ

ប្រេស៊ីលត្រៀមពន្លិចនាវាចម្បាំងចំណាស់អាយុកាល៦ទសវត្សរ៍ចូលសមុទ្រ

February 3, 2023
ខែមករា CDC អនុម័ត​គម្រោង​វិនិយោគ​ចំនួន​១០​មាន​ទុនជាង៩៩​លាន​ដុល្លារ​

ខែមករា CDC អនុម័ត​គម្រោង​វិនិយោគ​ចំនួន​១០​មាន​ទុនជាង៩៩​លាន​ដុល្លារ​

February 3, 2023
ស្រាវជ្រាវចាប់បាន៣នាក់បន្ទាប់បង្កអគ្គិភ័យឆេះហាងស្លាប់មនុស្ស៣នាក់

ស្រាវជ្រាវចាប់បាន៣នាក់បន្ទាប់បង្កអគ្គិភ័យឆេះហាងស្លាប់មនុស្ស៣នាក់

February 3, 2023
ផ្លូវ​ត​ភ្ជាប់​ឧទ្យាន​ជាតិ​បូកគោ​-​ផ្លូវជាតិ​លេខ​៤ នៅសល់​១៦​គីឡូម៉ែត្រ ភ្ជាប់​គ្នា​បាន​ហើយ​

ផ្លូវ​ត​ភ្ជាប់​ឧទ្យាន​ជាតិ​បូកគោ​-​ផ្លូវជាតិ​លេខ​៤ នៅសល់​១៦​គីឡូម៉ែត្រ ភ្ជាប់​គ្នា​បាន​ហើយ​

February 3, 2023

ទំនាក់ទំនង

បុរីអាកាសចរណ៍ ផ្ទះលេខC50,មហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Tel: (855) 23 911 168
H/P: 096 972 8888/012 920 264
E-mail: info@cfnnews.com

អំពីយើង

Cambodia Flash News ជាអង្គភាពសារពត៍មាន ដែលទទួលបានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងព័ត៍មានលេខ: ០៨៩ ព.ម.ប្រ.ក ។​​ Cambodia Flash News ជារបស់ក្រុមហ៊ុន យូ. អេស.អ.វី គ្រុប ឯ.ក ដែលមានការទទួលស្គាល់ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Cambodia Flash News​ ជាស្ថាប័នឯករាជ្យ យើងអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវ: នឹង ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាទូរទស្សន៍អនឡាញឈានមុខគេផ្នែកភាសាខ្មែរ នឹង ភាសាចិន។

ទីតាំង

ទាញយកកម្មវីធីទូរស័ព្ទដៃ

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត

© 2021 Cambodia Flash News