ចំណេះដឹង

ហេតុអ្វីអវយវៈភេទបុរសរួញខ្លី នៅពេលអាយុកាន់តែច្រើនឡើង

មនុស្សជាច្រើនតែងសប្បាយចិត្តនៅពេលទំហំប្រដាប់ភេទរបស់ខ្លួនធំ ពីព្រោះយល់ថានឹងធ្វើឱ្យស្រ្តីជាដៃគូពេញចិត្ត។

តាមការស្រាវជ្រាវបង្ហាញថា គិតជាមធ្យមប្រវែងប្រដាប់ភេទរបស់បុរសស្ថិតក្នុងប្រវែង ១៣,១២សង់ទីម៉ែត្រ និងទំហំប្រមាណ ១១,៦៦សង់ទីម៉ែត្រ នៅពេលវាដំឡើងខ្លួនរឹង។

ទោះបីយ៉ាណាក៏ដោយ តាមការស្រាវជ្រាវបានបង្ហាញដែរថា សម្រាប់អវយវៈភេទក្រុមមនុស្សដែលជក់បារីតែងខ្លីនិងតូចជាងនេះ ព្រោះថាសារជាតិពុលរបស់បារីបានទៅបំផ្លាញសរសៃឈាមបរិវេណអវយវៈភេទ ដែលនាំឱ្យកោសិការបស់សាច់ដុំត្រង់អវយវៈភេទរួមតូច និងពិសេសការដំឡើងខ្លួនរឹងក៏ជួបការលំបាកជាងក្រុមមនុស្សមិនជក់បារីដែរ។

ក្រៅពីនេះ ចំពោះក្រុមមនុស្សដែលប្រើឱសថមួយចំនួនដូចជា ឱសថបំបាត់អាការស្រ្តេស ឱសថបំបាត់រោគសោកសៅមួយចំនួន ក៏បង្កផលប៉ះពាល់ដល់អវយវៈភេទរួមតូចនិងមិនសូវវែងដូចគ្នា។

សម្រាប់របកគំហើញទាំងនេះ ត្រូវបានគេរកឃើញក្នុងការស្រាវជ្រាវទៅលើក្រុមបុរសចំនួន ២០០នាក់នៅក្នុងឆ្នាំ ១៩៩៨ ។ដោយឡែកក្នុងអំឡុងឆ្នាំ ២០១២ ក៏គេបានរកឃើញដែរថា ក្រុមមនុស្សដែលមានរោគក្រពេញទីរ៉ូអ៊ីដរីកធំ  ហើយបានប្រើថ្នាំបំបាត់រោគនេះ ក៏បង្កឱ្យអវយវៈភេទរួមតូច និងអារម្មណ៍ផ្លូវភេទធ្លាក់ចុះផងដែរ។

ក្រៅពីនេះ ចំពោះក្រុមមនុស្សដែលកើតរោគជំងឺ “ភីរ៉ូនី” ក៏តែងធ្វើឱ្យអវយវៈភេទកោង វៀច មិនត្រង់ដូចមនុស្សទូទៅទេ ទាំងនេះដោយសារថាសរសៃឈាមត្រង់អវយវៈភេទមួយចំនួនរបស់អ្នកជំងឺបានរាំងខ្ទប់ ធ្វើឱ្យឈាមរត់មិនបានល្អ ដែលជាមូលហេតុនាំឱ្យរូបរាងប្រដាប់ភេទតែងឡើងវៀចកោងខុសពីប្រក្រតី។

សម្រាប់មូលហេតុមួយទៀតដែលយើងមិនអាចចៀសផុតនោះ គឺអវយវៈភេទរបស់បុរសគ្រប់រូបតែងតែរួមតូច និងកាន់តែខ្លីទៅវិញនៅពេលឈានចូលវ័យកាន់តែច្រើនឡើង។ទាំងនេះដោយសារសារជាតិខ្លាញ់បានចូលទៅរាំងស្ទះក្នុងសរសៃឈាមក្រហម ដែលបង្កឱ្យការរត់វិលវល់របស់ឈាមថយចុះ និងរួមទាំងកោសិកា ,ជាលិកាត្រង់អវយវៈភេទក៏ថមចយចុះផង ធ្វើឱ្យប្រដាប់ភេទពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរួមតូច និងខ្លីឡើង។

ដោយឡែកចំពោះក្រុមមនុស្សដែលចង់ឱ្យប្រដាប់ភេទរីកធំ និងកាន់តែវែងនោះ ចាំបាច់ត្រូវបញ្ចុះក្បាលពោះ​ ពីព្រោះថាការដុះក្បាលពោះក៏ជាមូលហេតុមួយទៀតធ្វើឱ្យអវយវៈរួមតូចដូចគ្នា៕

ប្រែសម្រួលពីឯកសារបរទេស

ដោយ៖ឧត្តម