សុខភាព

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត( AI ) អាចព្យាបាលមហារីកក្នុងរយៈពេល ៣០ ថ្ងៃ

កែសម្រួល៖ រ៉ាម៉េត

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI អាចព្យាបាលជំងឺមហារីកតែក្នុងរយៈពេល៣០ ថ្ងៃហើយវាអាចប៉ាន់ស្មានដឹងពីអត្រារស់រានមានជីវិតរបស់អ្នកជំងឺថែមទៀតផង។

នៅក្នុងការសិក្សាថ្មីមួយរបស់អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យតូរ៉ុនតូដែលគេបានចេញផ្សាយនៅក្នុងទស្សនាវដ្តីគីមីវិទ្យាបង្ហាញថា កាrព្យាបាលជាមួយនឹងថ្នាំ Insilico បានបង្កើត   សមត្តិកម្មប្រកបដោយសក្តានុពលចំពោះការព្យាបាលជំងឺមហារីកថ្លើម (HCC) ទម្រង់នៃការរកឃើញឱសថរបស់បច្ចេកវិទ្យា AI ដែលមានឈ្មោះថា Pharma.AI ។

យោងតាម Cleveland Clinic ជំងឺមហារីកថ្លើមប្រភេទ HCC គឺជាជំងឺមហារីកទូទៅបំផុតដែលកើតឡើងនៅពេលដែលមានដុំសាច់ដុះក្នុងថ្លើម។

អ្នកស្រាវជ្រាវបានប្រើ AlphaFold យកធ្វើជាទិន្នន័យមូលដ្ឋានសម្រាប់រចនាសម្ព័ន្ធប្រូតេអ៊ីនដើរដោយថាមពល AI ឈានទៅកាន់ Pharma.AI ដើម្បីស្វែងរកគោលដៅថ្មីសម្រាប់វិធីព្យាបាលដែលមិនធ្លាប់ដឹងពីមុនសម្រាប់ជំងឺមហារីក និងបានបង្កើត “គ្រាប់ម៉ូលេគុលថ្មីទប់ទល់នឹងជំងឺ” ដែលជាគោលដៅភ្ជាប់ប់គ្នាដោយមិនមានថ្នាំជំនួយបន្ថែម។

ការបង្កើតឱសថដ៏មានសក្ដានុពលនេះសម្រេចបានជោគជ័យត្រឹមតែ ៣០ ថ្ងៃប៉ុណ្ណោះទាំងការកំណត់គោលដៅបន្ទាប់ពីការធ្វើសំយោគសមាសធាតុចំនួន៧ ប្រភេទ។

បន្ទាប់ពីការបង្កើតសមាសធាតុនៅជុំទី ២ ពួកគេបានរកឃើញម៉ូលេគុលដែលមានឥទ្ធិពលខ្លាំងជាងនេះ ប៉ុន្តែចំពោះថ្នាំណាក៏ដោយដែលមានសក្តានុពគឺត្រូវឆ្លងកាត់ការដកពិសោធន៏សាកល្បងក្នុងការព្យាបាលមុនពេលយកវាទៅប្រើប្រាស់ក្នុងសភាវះដ៏ទូលំទូលាយមួយ។

ស្ថាបនិក និងជានាយកប្រតិបត្តិនៃឱសថ Insilico លោក Alex Zhavoronkov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “នៅខណៈពេលដែលពិភពលោកមានការចាប់អារម្មណ៍លើភាពជឿនលឿននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជំនាន់ថ្មីនៅក្នុងសិល្បៈ និងភាសា ក្បួនដំណោះស្រាយ AI ជំនាន់ថ្មីរបស់យើងការខិតខំស្រាវជ្រាវថ្នាំដ៏មានសក្តានុពលទប់ទល់នឹងជំងឺដែលជាគោលដៅភ្ជាប់ជាមួយនឹងរចនាសម្ព័ន្ធរបស់ AlphaFold” ។ .

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវការកឃើញសារធាតុឱសថនិងវិធីប្រើប្រាស់ថ្នាំដែលរកឃើញ និងអភិវឌ្ឍន៍វាខុសពីវិធីសាស្ត្របុរាណដែលការសាកល្បងមានសភាពយឺតក្នុងការស្វែងរកកំហុសឆ្គងដើម្បីកំណត់លើវិសាលភាពព្យាពាលជំងឺ។

អ្នកទទួលរង្វាន់ណូបែលផ្នែកគីមីវិទ្យាលោក Michael Levitt បាននិយាយថា “ឯកសារនេះគឺជាភស្តុតាងបន្ថែមលើសមត្ថភាពបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងការបំប្លែងដំណើរការពន្លឿនការស្រាវជ្រាវរកថ្នាំដែលមានប្រសិទ្ធភាពនឹងសុក្រិតភាពបំផុត”។ “នាំមកនូវឧត្តមភាព Alpha Fold ហើយក៏ជាគោលដៅបង្កើតវេទិកាឱសថ Pharma.AI របស់ Insilico Medicine ដែលអាចសម្រេចបាននូវការរំពឹងទុកឆ្ពោះទៅកាន់យុគសម័យថ្មីក្នុងការស្រាវជ្រាវរកថ្នាំដែលប្រើប្រាស់ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI”។

នៅក្នុងឆ្នាំ ២០២២ AlphaFold បានបង្កើតរបកគំហើញដ៏ធំមួយរបស់ AI និង រចនាសម្ព័ន្ធជីវវិទ្យា ដោយធ្វើការព្យាករណ៍លើរប្រព័ន្ធប្រូតេអ៊ីនសម្រាប់ហ្សែនរបស់មនុស្សទាំងមូល។

“Alpha Fold បានបំបែករបកគំហើញវិទ្យាសាស្រ្តថ្មីជាមូលដ្ឋានក្នុងការប៉ាន់ស្មានលើរចនាសម្ព័ន្ធប្រូតេអ៊ីនទាំងអស់នៅក្នុងរាងកាយមនុស្ស” សហនិវានុវត្តន៏ Feng Ren ដែលជាប្រធានផ្នែកវិទ្យាសាស្ត្រនិងជាសហនាយកប្រតិបត្តិនៃ Insilico Medicin បាននិយាយាថា “នៅ Insilico Medicine យើងឃើញថា ជាឱកាសមិនគួរឱ្យជឿក្នុងការទទួលយករចនាសម្ព័ន្ធទាំងនេះ ហើយប្រើប្រាស់វាក្នុងទម្រង់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ឲ្យដល់ទីបញ្ចប់ដើម្បីបង្កើតការព្យាបាលបែបថ្មីមួយសម្រាប់ព្យាបាលជំងឺនេះជាតម្រូវការចាំបាច់ដែលនៅមិនទាន់អាចដោះស្រាយបាននៅឡើយ។ ឯកសារនេះគឺជាជំហានដំបូងដ៏សំខាន់សម្រាប់ប្រើប្រាស់ស្របតាមទិសដៅថ្មីនេះ។

អ្នកស្រាវជ្រាវក៏បានពន្យល់ពីរការទទួលបានព័ត៌មានតាមបច្ចេកវិទ្យា AI ផ្សេងៗគ្នាដែលអាចកែប្រែវិធីថែទាំសុខភាព។

សាស្ត្រាចារ្យផ្នែកគីមីវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រនៅ U of T’s College of Arts & Science លោក Alan Aspuru-Guzik បាននិយាយថា “ឯកសារនេះបង្ហាញថាសម្រាប់ការថែទាំសុខភាព ការអភិវឌ្ឍន៍ AI គឺច្រើនជាងផលបូកលើផ្នែកនិមួយៗ” ។ “ប្រសិនបើមនុស្សម្នាក់ប្រើប្រាស់ទម្រង់គំរូទូទៅដែលបានកំណត់គោលដៅប្រូតេអ៊ីនដែលបានមកពី AI នោះក្នុងមនុស្សម្នាក់គេអាចរកឃើញប្រភេទជំងឺផ្សេងៗដែលយើងអាចកំណត់ជាគោលដៅនៃរោគសញ្ញាបាន។ ប្រសិនបើនរណាម្នាក់ធ្វើការពិសោធន៍ដ៏ច្របូកច្របល់បន្ថែមដោយខ្លួនឯងនោះយើងនឹងមិនអាចកំណត់គោលដៅនៃរោគសញ្ញាបានឡើយ។

បើយោងតាមការសិក្សាដាច់ដោយឡែកមួយដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ JAMA Network Open បានបង្ហាញថាប្រព័ន្ធ AI ដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ British Columbia និង BC Cancer អាចប៉ាន់ស្មានអត្រារស់រានមានជីវិតរបស់អ្នកជំងឺមហារីកដោយប្រើប្រាស់កំណត់ត្រាតាមដានស្ថានភាពអ្នកជំងឺរបស់វេជ្ជបណ្ឌិត។

វិធីប្រើប្រាស់ត្រូវដំណើរការតាមបែបភាសាធម្មជាតិ (NLP) ដែលជាផ្នែកមួយនៃបច្ចេកវិទ្យា AI ដែលអាចយល់ពីភាសាស្មុគស្មាញរបស់មនុស្ស។

NLP អាចវិភាគកំណត់ចំណាំរបស់វេជ្ជបណ្ឌិតបន្ទាប់ពីការជួបពិគ្រោះយោបល់ដំបូង និងកំណត់លក្ខណៈពិសេសសម្រាប់អ្នកជំងឺម្នាក់ៗ។

វាអាចទស្សន៍ទាយការរស់រានមានជីវិតរយៈពេលប្រាំមួយខែ ៣៦ ខែ និង ៦០ ខែ ជាមួយនឹងអត្រាសុក្រិតភាពដល់ទៅជាង ៨០%។ វិធីនេះក៏អាចកំណត់អត្រាសម្រាប់ជំងឺមហារីកទាំងអស់ ក្នុងខណៈដែលវិធីជំនាន់មុនៗអាចអនុវត្តបានតែចំពោះប្រភេទជំងឺមហារីកមួយចំនួនតែប៉ុណ្ណោះ។

អ្នកស្រាវជ្រាវផ្នែកវិកលចរិត និងស្រាវជ្រាវផ្នែកព្យាបាលជាមួយមជ្ឈមណ្ឌល UBC Mood Disorders Center និង BC Cancer លោកវេជ្ជបណ្ឌិត John-Jose Nunez បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “AI អានឯកសារពិគ្រោះយោបល់ដែលស្រដៀងទៅនឹងរបៀបដែលមនុស្សអានដែរ” ។ “ឯកសារទាំងនេះមានព័ត៌មានលម្អិតជាច្រើនដូចជា អាយុរបស់អ្នកជំងឺ ប្រភេទនៃជំងឺមហារីក លក្ខខណ្ឌសុខភាពមូលដ្ឋាន ការប្រើប្រាស់សារធាតុឱសថពីមុន និងប្រវត្តិគ្រួសារជាដើម។ AI នាំមកនូវអ្វីៗទាំងអស់នេះរួមគ្នាដើម្បីវិភាគឲ្យបានគ្រប់ជ្រុងជ្រោយបន្ថែមលើលទ្ធផលតេស្តរបស់អ្នកជំងឺ។

អត្រារស់រានមានជីវិតនៃជំងឺមហារីកត្រូវបានគណនាតាមបែបប្រពៃណីបុរាណ ហើយត្រូវបានចាត់ថ្នាក់ដោយយោងតាមសភាវៈជំងឺមួយចំនួនដូចជាប្រភេទជាលិកា និងកន្លែងកើតមហារីក។

វិធីសាស្ត្រនេះត្រូវបានគេសាកល្បងដោយប្រើទិន្នន័យបានមកពីអ្នកជំងឺ ៤៧,៦២៥ នាក់នៅទូទាំងកន្លែងដែលមានអ្នកជំងឺមហារីកចំនួន ៦ BC ដែលមានទីតាំងនៅ British Columbia ក្នុងរដ្ឋ British Columbia ។

លោក Nunez បាននិយាយថា “ដោយសារតែវិធីសាស្ត្រនេះត្រូវបានគេបណ្តុះបណ្តាលលើការប្រើប្រាស់ទិន្នន័យ BC ដែលធ្វើឱ្យវាក្លាយជាឧបករណ៍ដ៏មានឧត្តមភាពសម្រាប់ធ្វើការទស្សន៍ទាយការរស់រានមានជីវិតពីជំងឺមហារីក” ។

លោកបានបន្ថែមថា “រឿងដ៏អស្ចារ្យអំពីវិធីសាស្ត្រ NLP គឺសរសៃប្រសាទមានមាត្រដ្ឋានខ្ពស់ហើយចល័តបានដោយមិនត្រូវការសំណុំទិន្នន័យដែលមានរចនាសម្ព័ន្ធស្រាប់នោះទេ” ។ “យើងអាចបណ្តុះបណ្តាលវិធីសាស្ត្រទាំងនេះបានយ៉ាងឆាប់រហ័សដោយប្រើប្រាស់ទិន្នន័យក្នុងស្រុក ដើម្បីកែលម្អការអនុវត្តនៅក្នុងតំបន់ថ្មីមួយ។ ខ្ញុំនៅមានការមន្ទិលថារបៀបទាំងនេះអាចផ្តល់ព័ត៌មានជាមូលដ្ឋាននៅគ្រប់ទីកន្លែងក្នុងពិភពលោក ដែលអ្នកជំងឺអាចទៅជួបអ្នជំនាញផ្នែកជំងឺមហារីកបាន” ។

AI អាចជាបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការថែទាំជំងឺមហារីកនៅពេលអនាគត ដែលអាចត្រូវបានអនុវត្តនៅក្នុងគ្លីនិកព្យាបាលជំងឺមហារីកជុំវិញពិភពលោក។

Nunez បាននិយាយថា “ការទស្សន៍ទាយការរស់រានមានជីវិតសម្រាប់ជំងឺមហារីកគឺជាកត្តាដ៏សំខាន់ដែលអាចត្រូវបានប្រើប្រាស់ដើម្បីកែលម្អការថែទាំអ្នកជំងឺមហារីក” ។ “គេអាចស្នើឱ្យអ្នកផ្តល់សេវាសុខភាពធ្វើការបញ្ជូនទៅកាន់សេវាគាំទ្រជាមុន ឬផ្តល់ជម្រើសសម្រាប់ការព្យាបាលដែលកាន់តែមានប្រសិទ្ធភាពជាងមុន។ ក្តីសង្ឃឹមរបស់យើងគឺថាឧបករណ៍បែបនេះអាចត្រូវបានប្រើប្រាស់ដើម្បីកំណត់ត្រាផ្ទាល់ខ្លួន និងបង្កើនប្រសិទ្ធភាពថែទាំដែលអ្នកជំងឺអាចទទួលបានលទ្ធផលភ្លាមៗ ដោយផ្តល់ឱ្យពួកគេនូវលទ្ធផលល្អបំផុតដែលអាចធ្វើទៅបាន៕

ប្រភព៖ ញូវយ៉កប៉ុស្តិ៍