ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ មកដល់ថ្ងៃនេះដោយសាររាល់ចង្រៃឧបទ្រពបានសាបរលាបបាត់ស្រមោល ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបភាពសុខដុម និងចម្រើនលូតលាស់គ្រាន់គាប់ប្រសើរឡើងវិញ។ -កិច្ចការងារ៖ចំពោះលោកអ្នកដែលបំពេញការងារក្រុមហ៊ុនឯកជន និងជាមន្រ្តីរាជការមានដំណើរជីវិតល្អប្រសើរ ហើយធ្វើអ្វីៗតែងទទួលជាផ្លែផ្កាគ្រាន់ជាទីមនោរម្យ។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម៉្លោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ -បញ្ហាស្នេហា៖ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះមានភាពល្អូកល្អិនល្អណាស់ និងមានសុភមង្គលក្នុងគ្រួសារទៀតផង៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ថ្ងៃនេះស្រ្តីចូរប្រយ័ត្នក្រុមមនុស្សតាមផ្ចាញ់ផ្ចាលកើតជម្លោះវិវាទ ហើយនាំជះឥទ្ធិពលអាក្រក់ទៅគ្រាខាងមុខ។ -កិច្ចការងារ៖ការប្រកបការងារងាយភ្លាំងភ្លាត់ខ្ពស់ ហេតុនេះត្រូវចេះចាត់ចែង...
ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖បើលោកអ្នកធ្វើអ្វីក៏ដោយចូរចេះប្រយ័ត្នប្រយែង និងមើលមុខក្រោយក្រែងជួបនូវឧបសគ្គរាំងមុខពិបាកដោះស្រាយ។ចំពោះការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសយាយីច្រើនបន្តិច។ -កិច្ចការងារ៖ចំពោះការប្រកបការងារប្រចាំថ្ងៃនេះលោកអ្នកត្រូវមានចិត្តត្រជាក់គ្រប់រឿង ដោយមិនអាចប្រកាន់យកភាពមានះ ឬយកមោហៈទោសៈបានទេបើពុំនោះផលអាក្រក់តែងចាំយាយីជានិច្ច។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញលាភហេងមានការខ្សត់ខ្សោយ ដូច្នេះមិនគប្បីមានការលោភលន់ចង់ចំណេញច្រើនទ្បើយ ប្រយ័ត្នបានបាតដៃទទេវិលត្រទ្បប់មកផ្ទះវិញ។ -បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំ មានភាពសោះកក្រោះដោយសារម្នាក់ៗមិនសូវបានយកចិត្តទុកដាក់ចំពោះគ្នាប៉ុន្មានទេ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ក្នុងរយៈពេលនេះមុនលោកអ្នកធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ពីព្រោះថាងាយជួបគ្រោះចាញ់បោកគេជាងសព្វមួយដង ។ -កិច្ចការងារ៖ការប្រកបការងារវិញមានរឿងខ្លះតូចតាចសោះអាចប្រែរីកជាធំ ហេតុនេះលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបប្រសើរ។...
ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ត្រូវចងចាំថាដំណើរជីវិតរបស់មនុស្សយើងនោះតែងមានការប្រែប្រួលផ្លាស់ប្តូរ ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយមិនអាចប្រមាថបានទេ បើពុំនោះពេលខ្លះផលល្អសោះអាចប្រែមកអាក្រក់វិញបានផង។ -កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការទាំងកិច្ចការងារ និងដំណើរការទាក់ទងនឹងបញ្ហាប្រាក់កាស។ -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មី ឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរ ព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។ -បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំ បើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរវិញ ម្ល៉ោះហើយក្នុងរង្វង់គ្រួសារបើមានបញ្ហាអ្វីអាចធ្វើការដោះស្រាយនាពេលនេះបានហើយ។ -កិច្ចការងារ៖ការប្រកបការងារតែងចាប់ផ្តើមដ៏ល្អ...
ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីមិនសូវឆ្លើយតបដូចសេចក្តីប្រាថ្នានោះឡើយ។បើមានអ្វីមួយគ្រោងទុក ឬ បម្រុងចរចាកុំសង្ឃឹមពេក ពីព្រោះបើខកបំណងនាំខូចចិត្ត។ -កិច្ចការងារ៖ការប្រកបការងារពុំអាចយកចិត្តឆេវឆាវដាក់មុខបានទេ ប្រយ័ត្នកើតរឿងធំដោយប្រការណាមួយ។ -ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។ -បញ្ហាស្នេហា៖ រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែត ប្រយ័ត្នជួបរឿងកម្មក្រាស់នៅពេលក្រោយ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ ថ្ងៃនេះលោកអ្នកបើចង់ចរចា ឬយករឿងសំខាន់អ្វីមួយមកសម្រេចចិត្តជាពេលវេលាល្អប្រពៃគួរសម...
ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖សម្រាប់បុរសក្នុងអំឡុងពេលនេះជួបបញ្ហាតានតឹងច្រើន ដូចនេះត្រូវតាំងចិត្តអត់ធ្មត់និងធ្វើចិត្តត្រជាក់ទើបប្រសើរ។ -កិច្ចការងារ៖ការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់គ្រាន់កក់ក្តៅផ្លូវចិត្ត។ -ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។ -បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងមានភាពស្រស់ស្រាយប្រពៃ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ទាំងស្រ្តីបុរសលោកអ្នកឱ្យប្រយ័ត្នការបាត់បង់អ្វីមួយ ពីព្រោះថាងាយកើតឡើងជាងសព្វមួយដង ។ -កិច្ចការងារ៖លោកអ្នកធ្វើអ្វីត្រូវចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អ ពីព្រោះថាងាយជួបនូវរឿងរ៉ាវយាយីជាងសព្វមួយដង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ...
ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅលោកអ្នកក៏តោងតែប្រយ័ត្នប្រយែង ការចាញ់កលល្បិចក្រុមមនុស្សដោយសារការហ្វេសប្រហែសដោយប្រការណាមួយ។ -កិច្ចការងារ៖ការប្រកបការងារមានការតានតឹង និង ងាយទទួលរងគ្រោះដោយសារក្រុមមនុស្សទម្លាក់បញ្ហាមកឱ្យដោយមិនដឹងខ្លួន។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទឈានដល់ការប្រកាប់ប្រចាក់គ្នាទៀតផង។ -បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេ គប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ការរស់នៅកើតមានភាពប្រទាំងប្រទើសទាំងក្រុមគ្រួសារ និងក្រុមមនុស្សនៅក្រៅផ្ទះផងគប្បីប្រយ័ត្នប្រយែង។ -កិច្ចការងារ៖ការប្រកបការងាររបស់លោកអ្នក នៅថ្ងៃនេះ ធ្វើអ្វីមិនត្រូវឱ្យសំខាន់ពេកឡើយ និង...
ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬណាត់ចរចារឿងធំដុំអ្វីមួយឡើយ ពីព្រោះថាងាយជះផលអាក្រក់មកវិញជាងសព្វមួយដង។ -កិច្ចការងារ៖ការប្រកបការងារលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះ បើលោកអ្នកចង់បើហាងថ្មី ឬចេញធ្វើជំនួញថ្មីផ្លូវឆ្ងាយពុំសូវផ្តល់ផលល្អទេ ដូចនេះត្រូវចេះគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។ -បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ពិសេសស្រ្តី មិនត្រូវបណ្តោយខ្លួនប្រាណមិនគិតនោះឡើយត្រូវចេះប្រកាន់ខ្ជាប់ប្រពៃណីផូរផង់ បើពុំនោះទេលោកអ្នកពិតជាត្រូវរែកពន់កម្មក្រាស់នៅគ្រាខាងមុខជាក់ជាពុំខាន៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ទាំងស្រ្តីបុរសទោះធ្វើអ្វីៗចូរកុំធ្វេសប្រហែសឱ្យសោះ ពីព្រោះថាតែងមានក្រុមជនខិលខូចប៉ងយាយីនាំជះផលអាក្រក់ណាមួយកើតឡើង។ -កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះលោកអ្នកត្រូវចេះធ្វើគធ្វើថ្លង់ចំពោះមនុស្សនៅក្បែរខ្លួនខ្លះ...
ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ការរស់នៅក្នុងអំឡុងពេលនេះលោកអ្នកត្រូវយកភាពត្រជាក់ដាក់ខ្លួន បើពុំនោះទេការសម្រេចចិត្តអ្វីមួយងាយមានកំហុសឆ្គង និងភ្លាំងភ្លាត់ណាស់។ -កិច្ចការងារ៖ ការប្រកបការងារនៅថ្ងៃនេះវិញបើសិនជាបុរសឱ្យប្រយ័ត្នប្រយែងរឿងចាស់ ឬកិច្ចការងារគ្រាមុនកន្លងមក ពីព្រោះថាងាយកើតឡើងជាបញ្ហាលំបាកជាងសព្វមួយដង។ -ការធ្វើជំនួញ៖ការធ្វើជំនួញឆ្ងាយជិត និយាយពីរឿងប្រាក់ចំណូលកុំសង្ឃឹមថាបានដូចចិត្ត ហើយបើចង់ទារអតិថិជនច្រើនខកបំណង។ -បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវងប់ងល់តែរឿងរ៉ាវស្នេហាច្រើនពេក ត្រូវ រកពេលបំពេញការងារ ឬប្រើគំនិតរៀនសូត្រឱ្យបានច្រើនទើបអនាគតវាភ្លឺថ្លាទៅរួច៕ ឆ្នាំឆ្លូវ ថ្ងៃនេះរាសីស្រុតចុះ។ -ការរស់នៅ៖...
ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយភ្លាំងភ្លាត់ និងជួបបញ្ហាត្រូវប្រឈមច្រើន ហេតុនេះត្រូវប្រុងប្រយ័ត្នគ្រោះចាញ់បោកគេណាមួយកើតឡើង។ -កិច្ចការងារ៖ដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេ គឺជារឿយៗមានរឿងរ៉ាវ និងបញ្ហាចូលលុកលុយាយីច្រើន ដូចនេះបើលោកអ្នកមិនប្រឹងប្រែងទប់ទល់ប្រាកដជាជួបបញ្ហាលំបាកពុំខានឡើយ។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិច ព្រោះងាយបាត់បង់ដោយប្រការណាមួយ។ -បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី ត្រូវចេះទុកចិត្តគ្នា ហើយមិនត្រូវយកភាពប្រចែប្រចណ្ឌដឹកមុខឡើយ បើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖...
ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយភ្លាំងភ្លាត់ ឬមានកំហុសឆ្គងនោះឃើញថានឹងងាយជះផលអាក្រក់នាពេលក្រោយវិញណាស់។ -កិច្ចការងារ៖ការប្រកបការងារលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែង ពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនោះ នាំបាត់បង់ប្រាក់កាស និងពិសេសនាំខូចចិត្តថែមទៀត។ -ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែន តែក៏មានភាពសុខដុមប្រពៃ។ -បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់ គប្បីមានការប្រយ័ត្នប្រយែង៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ថ្ងៃនេះដំណើរចេញក្រៅផ្ទះលោកអ្នកប្រយ័ត្នក្រុមមនុស្សចាក់រុកឆ្កឹះឆ្កៀលពីបញ្ហាអ្វីមួយ បង្កើតជម្លោះវិវាទជាមួយសត្រូវចាស់ថ្មី...
ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖បើទោះបីធ្វើអ្វីក៏ដោយក្នុងថ្ងៃនេះលោកអ្នកតោងតែប្រយ័ត្នពីព្រោះធ្វើអ្វីៗពុំសូវសម្រេច និង មានឧបសគ្គរារាំងមុខច្រើន។ -កិច្ចការងារ៖ក្នុងថ្ងៃនេះបើទោះបីប្រកបការងារអ្វីក៏ដោយ ចូរកុំគប្បីមានការធ្វេសប្រហែសឱ្យសោះពិសេសកិច្ចការងារថ្មីៗ ពីព្រោះងាយជះផលអាក្រក់យូរអង្វែងទៅគ្រាខាងមុខ ។ -ការធ្វើជំនួញ៖អាជីវករមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិតឆ្ងាយឃើញថាផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្ត។ -បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទ ប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ ដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីឃើញថាមិនអាចដំណើរការបានល្អ ឬទទួលជោគជ័យដូចគាប់បំណងនោះឡើយ។ -កិច្ចការងារ៖លោកអ្នកត្រូវរក្សាភាពនឹងធឹង...
ឆ្នាំជូត ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ការរស់នៅលោកអ្នកមិនត្រូវធ្វេសប្រហែសទៅលើបញ្ហាសុខភាព និងទុកដាក់របស់របរពីព្រោះងាយកើតបញ្ហាមិនល្អឡើងជាងសព្វមួយដង ។ -កិច្ចការងារ៖ការប្រកបការងារមានភាពជឿនលឿនទៅមុខតិចតួច តែការថយក្រោយនោះមានច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិច។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តី តែងហុចភោគផលគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយ ព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។ -បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការរកាំចិត្តនិងរឿងរ៉ាវរត់ចូលច្រើន ដូចនេះឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទបន្តិច៕ ឆ្នាំឆ្លូវ រាសីថ្ងៃនេះធ្លាក់ស្រុតចុះ។ -ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកជួបរឿងបញ្ហាសៅហ្មងច្រើនបន្តិច ហើយពិសេសងាយផ្ទុះកំហឹងជាមួយអ្នកដទៃណាស់ ម្ល៉ោះហើយបើមិនចេះទប់ចិត្តសង្កត់អារម្មណ៍ទេ បញ្ហាខ្លះពិតជាបង្ករឿងមកដាក់ខ្លួនហើយ។ កិច្ចការងារ៖អ្នកប្រកបការងារនៅថ្ងៃនេះវិញមានការជឿនលឿនទៅមុខតិចតួចទេ...
ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នៅពេលនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការបង្កើតមុខរបរ ឬធ្វើអ្វីមួយពីព្រោះថាតែងឆាប់ចប់ដោយលឿន ឯផលក៏គ្រាន់គាប់ប្រសើរដែរ។ -កិច្ចការងារ៖ការប្រកបការងារផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារពាក់ព័ន្ធបញ្ហាប្រាក់កាសនិងការចរចាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ -ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះគ្មានចំណូលអ្វីជាដុំកំភួន តែភាពសុខដុមមានភាពប្រពៃណាស់។ -បញ្ហាស្នេហា៖បញ្ហាស្នេហា ប្រុសស្រីមានការចម្រើនលូតលាស់ទៅមុខនិងកំពុងមានភាពផ្អែមល្ហែមប្រពៃ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវលើកំណាត់ផ្លូវរដិបរដុប និងមានបញ្ហាផ្ទាល់ខ្លួនយាយីមួយចំនួនផង។ -កិច្ចការងារ៖ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេ គឺអ្វីៗដូចសព្វមួយដង...
ឆ្នាំជូត ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖ថ្ងៃនេះបើលោកអ្នកមិនធ្វើអ្វីដែលធ្វេសប្រហែស ឬ មិនប្រមាថកិច្ចការចំពោះមុខនោះក៏ពុំមានបញ្ហាអាក្រក់កើតឡើងដែរ។ -កិច្ចការងារ៖បើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយ ទើបគ្មានពាក្យថាត្រូវមកដេកសោកានៅពេលក្រោយ។ -ការធ្វើជំនួញ៖ដោយសារដួងរាសីស្រុតចុះ ដូចនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ -បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណ ប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីស្រុតចុះ។ -ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតបានឈានថយក្រោយ ហើយបញ្ហាខ្លះតូចតាចសោះអាចរីកជាធំផង ម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។ -កិច្ចការងារ៖ការប្រកបការងារតូចធំលោកអ្នកតោងតែចងចាំថា ការចេះធ្វើចិត្តត្រជាក់...
ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅត្រូវចេះសម្លឹងឱ្យឆ្ងាយ និងត្រូវចេះគន់គូរមើលមុខរបរថ្មីៗបន្ថែមទៀតជីវិតនឹងល្អប្រសើរជាងនេះ។ -កិច្ចការងារ៖លោកអ្នកអាចទទួលដំណឹងល្អ ឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។ -ការធ្វើជំនួញ៖ចំពោះការប្រកបរបររកស៊ីជួញដូរ លោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកគួរសមដែរ។ -បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរហើយ ជាឱកាសល្អក្នុងការផ្សំផ្គុំជាគ្រួសារផង៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីល្អជាមធ្យម។ -ការរស់នៅ៖ ការធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែង មិនអាចប្រមាថបានទេ ព្រោះអាចជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។ -កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកគួរប្រយ័ត្នប្រយែងរឿងឯកសារ ឬកិច្ចការផ្សេងៗ ព្រោះងាយភ្លាំងភ្លាត់និងបាត់បង់ណាស់។...
ឆ្នាំជូត ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នៅថ្ងៃនេះ លោកអ្នក អាចសម្រុកធ្វើអ្វីមួយបានហើយ ពីព្រោះថា ផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ -កិច្ចការងារ៖ការប្រកបការងារជាក្រុមហ៊ុនឯកជន ឬមន្រ្តីរាជការក្តីឃើញថាមានភាពរលូនល្អ ហើយបើចង់ផ្លាស់ប្តូរការងារក៏តែងទទួលជោគជ័យ។ -ការធ្វើជំនួញ៖អ្នកធ្វើជំនួញទីជិតឆ្ងាយបើចង់ទិញរបស់ទុកគ្រាន់លក់យកចំណេញទៅថ្ងៃក្រោយ ឬចង់ចរចាដោះដូរទិញអ្វីមួយតែងសមដូចប្រកបគួរសម។ -បញ្ហាស្នេហា៖សេចក្តីសេ្នហាកំលោះក្រមុំមានភាពស្រស់ស្រាយ និង កំពុងមានភាពផ្អែមល្ហែមគួរសមឡើងវិញ៕ ឆ្នាំឆ្លូវ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ -ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ...
បុរីអាកាសចរណ៍ ផ្ទះលេខC50,មហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Tel: (855) 23 911 168
H/P: 096 972 8888/012 920 264
E-mail: info@cfnnews.com
Cambodia Flash News ជាអង្គភាពសារពត៍មាន ដែលទទួលបានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងព័ត៍មានលេខ: ០៨៩ ព.ម.ប្រ.ក ។ Cambodia Flash News ជារបស់ក្រុមហ៊ុន យូ. អេស.អ.វី គ្រុប ឯ.ក ដែលមានការទទួលស្គាល់ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Cambodia Flash News ជាស្ថាប័នឯករាជ្យ យើងអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវ: នឹង ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាទូរទស្សន៍អនឡាញឈានមុខគេផ្នែកភាសាខ្មែរ នឹង ភាសាចិន។