ភ្នំពេញ៖អគ្គនាយកដ្ឋានពន្ធដារ...
ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...
ភ្នំពេញ៖ផ្លូវតភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រឈូសឆាយសម្រេចបានប្រមាណជា ៤៥គីឡូម៉ែត្រហើយ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣។មានន័យថា៖នៅសល់ប្រមាណជ១៦គីឡូម៉េត្រទៀតប៉ុណ្ណោះអាចភ្ជាប់គា្នបានហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ឧកញ៉ា...
ភ្នំពេញ៖ កម្ពុជា និងចិន កំពុងពិភាក្សាផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយដើម្បីធ្វើយ៉ាងណាដើម្បីជំរុញចំនួនទេសចរចិនមកកម្ពុជាឱ្យបាន១លាននាក់នៅឆ្នាំ២០២៣នេះ។ កិច្ចពិភាក្សាបានត្រូវធ្វើឡើងរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Du TianQiao នាយកប្រតិបត្តិសមាគមសហប្រតិបត្តិការធុរកិច្ច និងសេដ្ឋកិច្ចតំបន់ និងពាណិជ្ជកម្មអន្តរជាតិចិន នៅពាក់កណ្តាលសប្តាហ៍នេះ។ ភាគីទាំងពីរបានឯកភាពគ្នាដើម្បីសហការលើការត្រៀមរៀបចំព្រឹត្តការណ៍ទេសចរណ៍ វប្បធម៌ និងកីឡាដូចជា ព្រឹត្តិការណ៍ម៉ារ៉ាតុង វាយកូនហ្គោល...
ភ្នំពេញ៖នៅក្នុងកម្មវិធីសន្និបាតបូករុបការងារពាណិជ្ជកម្មឆ្នាំ២០២២និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣របស់ក្រសួងពាណិ ជ្ជកម្មលោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងអំពីសមិទ្ធិផលដែលអនុវត្តបានក្នុងឆ្នាំ ២០២២ និងទិសដៅឆ្នាំ២០២៣។ ទាក់ទងនឹងទិសដៅសម្រាប់ឆ្នាំ ២០២៣ លោកឧកញ៉ា ចាន់ សុឃាំង បានឱ្យដឹងថា៖សហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់យកគោលដៅចំនួន ២ ធំ គឺ ៖ ១....
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញអាជ្ញាប័ណ្ណប្រតិបត្តិការ ដល់ក្រុមហ៊ុនថ្មីចំនួន១០.៧០១ ក្នុងឆ្នាំ២០២២ កើនឡើង៣៩ភាគរយ ពីចំនួន៧.៦៧៧ ក្នុងឆ្នាំ២០២១។ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ ក្រុមហ៊ុនថ្មីៗទាំងនេះ ជាកម្មសិទ្ធិរបស់អ្នកក្នុងស្រុក និងជនបរទេសមកពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ី...
សៀបរាប៖ ខេត្តសៀមរាបត្រូវបានកម្មវិធី Trending Destinations World TripAdvisor បោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ៤ក្នុងចំណោមគោលដៅទេសចរណ៍នៅលើពិភពលោក ចំនួន២៥ប្រទេសកាលពីពេលថ្មីៗកន្លងទៅនេះ។នេះបើយោងតាមផេកហ្វេសប៊ុកក្រសួងទេសចរណ៍។ ចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសគុយបា លេខ២បានទៅលើប្រទេសវៀតណាម លេខ៣ ប្រទេសអាហ្វ្រិក លេខ៤ខេត្តសៀមរាប ប្រទេសកម្ពុជា ចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសថៃ ខណៈលេខចំណាត់ថ្នាក់លេខ២៥ បានទៅលើ ទីក្រុង...
ភ្នំពេញ៖យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ និង១៧ កុម្ភៈ នឹងមានជើងហោះហើរពីទីក្រុងគួនមីង និងពីសៀងហៃ ប្រត្តិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍China Eastern។ របាយការណ៍បានបញ្ជាក់ថា ៖ចាប់ពីចុងខែមីនា ទៅទើបមានកម្មវិធីហោះហើរទៀងទាត់។ កម្ពុជានឹងរៀបចំពីធីស្វាគមន៍ដ៏សមរម្យមួយ ដូចនៅក្រុងព្រះសីហនុផងដែរ។ នៅសៀមរាបបច្ចុប្បន្ន មានជើងហោះហើរចន្លោះពី១៦-១៩ជើង ក្នុង១ថ្ងៃ ដែលភ្ញៀវចន្លោះ១៨០០-១៩០០នាក់។ រីឯភ្ញៀវទិញសំបុត្រចូលអង្គរយ៉ាងតិច២០០០នាក់ក្នុងមួយថ្ងៃផងដែរ៕ដោយៈសុភក្ត្រា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនយកពន្ធពីគ្រឹះស្ថានអប់រំឯកជនរយៈពេល៥ឆ្នាំបន្តទៀត ពោលគឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ ការសម្រេចរបស់សម្តេចតេជោនេះឆ្លើយតបនឹងសំណើរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅថ្ងៃទី០១កុម្ភៈ។ សម្តេច ហ៊ុន សែន បានចាត់ទុកគ្រឹះស្ថានអប់រំឯកជន គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានឱ្យដឹងថាសម្តេច ហ៊ុន សែន បានសម្រេចអនុគ្រោះលើពន្ធគ្រឹះស្ថានអប់រំឯកជន...
ភ្នំពេញ៖គម្រោងសាងសង់ផ្សារផ្គត់ផ្គង់បន្លែផ្លែឈើនិងចំណតរថយន្តនៅបឹងតាមោកកប់ស្រូវលើផ្ទៃដីទំហំ២០ហិកតានៅជាប់ហាវិថីឈ្នះឈ្នះ ជិតរួចរាល់ហើយ និងគ្រោងបើកដំណើរការនាពេលខាងមុខនេះ។ផ្សារនេះមានឈ្មោះថា៖ផ្សារបោះដុំអាស៊ាន អន្តរជាតិ ឬផ្សារដើមគរថ្មី ។ ផ្សារដើមគរថ្មី ជាគំនិតផ្តួចផ្តើមកសាងឡើងដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងគោលបំណអូសទាញអ្នកលក់បន្លែផ្លែឈើបោះដុំនៅលើប្រព័ន្ធ ផ្លូវនានាជុំវិញផ្សារដើមគរដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់និងកកស្ទះចរាចរនៅក្នុងទីក្រុង។ ផ្សារខាងលើនេះស្ថិតនៅជាប់មហាវិថីឈ្នះឈ្នះអតីតបឹងតាមោក(កប់ស្រូវ)ជាផ្សារដែលមានអគារនិងទីតាំងចំណតរថយន្តរហូតដល់ទំហំ២០ហិកតាស្របនឹងផ្លូវឈ្នះឈ្នះ៕ដោយៈសិរីមតី
ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងអន្តរាគមន៍ជួយដល់វិស័យសំណង់ ដើម្បីបញ្ចៀសហានិភ័យនៃវិស័យនេះកុំឱ្យធ្លាក់ចូលក្នុងភាពគ្រោះថ្នាក់ ឬដួលរលំ ខណៈវិស័យនេះបានចូលរួមចំណែក១០%នៃផលិតផលក្នុងស្រុកសរុប(GDP)កម្ពុជាប្រហែលនឹងវិស័យកាត់ដេរនិងទេសចរណ៍។ នេះបើយោងតាមលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការចេញអន្តរាគមន៍ជួយដល់វិស័យសំណង់នេះ ដោយសារវិស័យសំណង់ជួបប្រទះបញ្ហានិងបញ្ហាកង្វះឥណទានសម្រាប់វិស័យនេះ ស្របពេលដែលអត្រាការប្រាក់កំពុងកើនឡើង។ លោកវង្សី វិស្សុត បានបញ្ជាក់បន្ថែមថា៖«បញ្ហាអចលនទ្រព្យ និងសំណង់អាចនឹងមានបញ្ហាកង្វះឥណទាន ជាជម្រើសយើងមិនអាចឱ្យវិស័យនេះដួលបានទេ ព្រោះជាចន្ទល់សេដ្ឋកិច្ចមួយធំណាស់ សំណង់មានចំណែកក្នុងGDP ១០%សព្វថ្ងៃ...
ភ្នំពេញ៖ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើង ៤៥,៨ ទ្រីលានរៀល (១១,២ ប៊ីលានដុល្លារអាម៉េរិក) ក្នុងនោះឥណទានអតិថិជនបានកើនឡើង ២៤,៧% ដល់ ៣៩,៧ទីលានរៀល (៩,៧ ប៊ីលានដុល្លារអាម៉េរិក) ដោយមាន ២,១ លានគណនី។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិប្រចាំឆ្នាំ២០២២។ របាយការណ៍ដដែល បានបង្ហាញថា៖ ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច...
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម (VAT) ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេល៣ខែ ។នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ដែលបានចេញផ្សាយចុងខែមករា...
ភ្នំពេញ៖ក្នុងរយៈពេលមួយឆ្នាំពេញ២០២២ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងទីផ្សារអន្តរជាតិសម្រេចបានទំហំទឹកប្រាក់សរុបចំនួនប្រមាណ ៥២,៤២ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងកំណើន៩,១ភាគរយបើធៀបនឹងទិន្នន័យឆ្នាំ២០២១។នេះបើយោងតាមឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី បានឱ្យដឹងថា៖គិតក្នុងឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជាមានចំនួនប្រមាណ ២២,៤៨ប៊ីលានដុល្លារ កើនឡើង ១៦ភាគរយ និងការនាំចូលមានចំនួន...
ភ្នំពេញ៖ ក្នុងឆ្នាំ២០២២កន្លងទៅនេះ ប្រតិបត្តិការត្រួតពិនិត្យអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យយានយន្ដសរុបចំនួន១,១២១,១៣៦គ្រឿង ក្នុងនោះម៉ូតូ៧៤ភាគរយ ហើយបានរកឃើញយានយន្ដល្មើស និងពិន័យ ចំនួន១៤២,៨១៧គ្រឿង (១៤៣,០៥១ករណី)។នេះបើយោងតាមរបាយការណ៍កិច្ចប្រជុំបូកសរុបលទ្ធផលសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងទិសដៅបន្ដ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ដោយឡែក សម្រាប់ការពិន័យចំពោះបទល្មើសចរាចរណ៍ឆ្នាំ២០២២ បានទឹកប្រាក់ចំនួន ១២,៤៥៤,៥១៥,០០០រៀល (ដប់ពីរពាន់បួនរយហាសិបបួនលាន ប្រាំរយដប់ប្រាំពាន់រៀលគត់)...
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវ ដល់ម្ចាស់អាជីវកម្មអភិវឌ្ឍលំនៅ ឋាន, អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ, អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ, អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន ដែលមិនទាន់មានអាជ្ញាបណ្ណ មកសុំអាជ្ញាបណ្ណប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ។ សេចក្តីជូនដំណឹង បានបញ្ជាក់ថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ...
ភ្នំពេញ៖ លោក YU Jeoung Yeol ប្រធានទីភ្នាក់ងារ ជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) បានឲ្យដឹងថាៈ បច្ចុប្បន្ន ក្រុមហ៊ុនកូរ៉េ ជាង ២០០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា ។ KOTRAក៏កំពុងកៀរគរ អ្នកវិនិយោគបន្ថែមទៀត មកបណ្តាក់ទុននៅកម្ពុជា...
ភ្នំពេញ៖ របាយការណ៍ក្រសួងពាណិជ្ជកម្ មបានឱ្យដឹងថា៖ សរុបអនុវត្តចំណូល១២ខែ ឆ្នាំ២០២២ មានចំនួន ៦៣ ០៤៩ លានរៀល (ប្រហែលជាង១៥លានដុល្លារ) ស្មើនឹង១២៤.៨% នៃផែនការ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ៥៨ ៩០៩លានរៀល កើនឡើងចំនួន...
បុរីអាកាសចរណ៍ ផ្ទះលេខC50,មហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Tel: (855) 23 911 168
H/P: 096 972 8888/012 920 264
E-mail: info@cfnnews.com
Cambodia Flash News ជាអង្គភាពសារពត៍មាន ដែលទទួលបានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងព័ត៍មានលេខ: ០៨៩ ព.ម.ប្រ.ក ។ Cambodia Flash News ជារបស់ក្រុមហ៊ុន យូ. អេស.អ.វី គ្រុប ឯ.ក ដែលមានការទទួលស្គាល់ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Cambodia Flash News ជាស្ថាប័នឯករាជ្យ យើងអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវ: នឹង ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាទូរទស្សន៍អនឡាញឈានមុខគេផ្នែកភាសាខ្មែរ នឹង ភាសាចិន។