ភ្នំពេញ៖លោក...
បាត់ដំបង៖អាជ្ញាធរបានផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ប្រភេទខណៈបាក់ស្រុតដីប្រមាណ១០០ម៉ែត្រប្របមាត់ស្ទឹងសង្កែកណ្តាលក្រុងបាត់ដំបង...
សៀមរាប៖ នាយករដ្ឋមន្ត្រីស្ដីទីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម បានណែនាំឱ្យ អាជ្ញាធរខេត្តសៀមរាប អង្គភាពនគរបាលការពារបេតិកភណ្ឌ ត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការជួយថែរក្សាការពារបេតិកភណ្ឌជាតិ នៅក្នុងរមណីយដ្ឋានអង្គរនិងខេត្តសៀមរាប។...
កែប៖ នាអំឡុងពេលចុងក្រោយនេះ ប្រជានេសាទខេត្តកែបតែងប្រគល់ជូនជាបន្តបន្ទាប់ដល់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនូវសត្វល្មិចក្រោយពេលពួកគាត់ចាប់បានដើម្បីលែងចូលសមុទ្រវិញ។ នេះបង្ហាញថាប្រជាពលរដ្ឋកាន់តែយល់ដឹង និងបានផ្លាស់ប្តូរឥរិយាបថពីគំនិតអាត្មានិយមមកជាការចូលរួមអភិរក្សសត្វកម្រដើម្បីប្រយោជន៍រួមសម្រាប់អនាគត។ លោកថឹង បូរិន ប្រធានមន្ទីរកសិកម្ម...
ព្រះវិហារ៖មន្ត្រីមន្ទីរបរិស្ថានខេត្តព្រះវិហារបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៣ ខែមករាកន្លងទៅ កម្លាំងឧទ្យានុរក្ស ការពារដែនជម្រកសត្វព្រៃ-ព្រៃឡង់ខេត្តព្រះវិហារបានប្រទះឃើញសត្វខ្ទីង២ក្បាល មេនិងកូនកំពុងដើររកស៊ីចំណី។ខណៈក្រុមមន្ត្រីបានចុះល្បាតដើម្បីគ្រប់គ្រងធនធានធម្មជាតិ នៅភ្នំក្រៀលក្នុងភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។...
កំពង់ឆ្នាំង៖អាជ្ញាធរស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានជម្លៀសប្រជាពលរដ្ឋចំនួន៨១គ្រួសារចេញពីជំនន់ទឹកភ្លៀងដែលធ្លាក់ពីអាងស្តុកទឹកអន្លង់ជ្រៃ។ អភិបាលស្រុកសាមគ្គីមានជ័យ លោកឈួន ចាន់ណា បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៥ ម្តុំស្ទឹងក្រាំងពន្លៃ ព្រំប្រទល់ស្រុកឧដុង្គ...
កំពង់ស្ពឺ៖ ជំនន់ទឹកភ្លៀងបង្កការលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធនៅភូមិចំនួន៥ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ មន្ត្រីអាជ្ញាធរបានឱ្យដឹងថា រហូតមកដល់ពេលនេះ ផ្ទះប្រជាពលរដ្ឋចំនួន៥ភូមិក្នុងស្រុកថ្ពងបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល៣ថ្ងៃកន្លងមក។ជំនន់ទឹកភ្លៀងបានជន់លិចភូមិចំនួន៥នោះ...
បាត់ដំបង៖មកទល់នឹងថ្ងៃទី៩ ខែមករាឆ្នាំ២០២៣នេះ មន្ត្រីជំនាញនៃមន្ទីរធនធានទឹកឧតុនិយមខេត្តបាត់ដំបង បានចាប់ផ្តើមបិទទ្វារទឹកនៅទំនប់ស្ទាក់ទឹកពហុបំណងសេកសកស្ទើរតែស្រុងហើយ។ ការបិទទ្វារទឹកនេះដើម្បីទុកលទ្ធភាពដល់ក្រុមបច្ចេកទេសបានរៀបចំកែលម្អច្រាំងស្ទឹងប្រមាណជិត៥កន្លែងនៅក្នុងស្រុក ក្រុងមួយចំនួនដែលមានទីតាំងនៅតាមដងស្ទឹងសង្កែឱ្យមានភាពរឹងមាំនិងស្រស់ស្អាតឡើងវិញ។ទន្ទឹមនឹងការបិទទ្វារអាងស្តុកទឹកនៅផ្នែកខាងលើ ទំនប់ស្ទាក់ទឹកសាលាតាអន ដែលនៅខាងក្រោមក្នុងស្រុកឯកភ្នំ ក៏បានបើកទ្វារទម្លាក់ទឹកចុះទៅប៉ែកបឹងទន្លេសាបផងដែរ។បច្ចុប្បន្នទឹកស្ទឹងសង្កែមានកម្ពស់ប្រហាក់ប្រហែល២ទៅ៣ម៉ែត្រឬតិចជាងនេះ ពិសេសនៅប៉ែកខាងលើ។...
ភ្នំពេញ៖ បច្ចុប្បន្ននេះសត្វពង្រូលកំពុងរងទទួលគ្រោះថ្នាក់ ដែលអាចនឹងឈានទៅរកការបាត់បង់ពូជ ដែលជាក្តីបារម្ភមួយរបស់ក្រុមអ្នកស្រាវជ្រាវ។ តាមពិតសត្វពង្រូលមានឈ្មោះជាភាសាអង់គ្លេសថា ( Sunda Pangolin )ឈ្មោះវិទ្យាសាស្រ្ត( Manis...
កណ្តាល៖ត្រីរាជប្រភេទត្រីជិតផុតពូជដែលមានទម្ងន់៤៦គីឡូក្រាម និងមានប្រវែង១៥៧សង់ទីម៉ែត្រ ដែលអ្នកនេសាទចាប់បាននោះ ត្រូវក្រុមជំនាញលែងចូលទៅក្នុងទន្លេមេគង្គវិញ។ មន្រ្តីជលផលបានឱ្យដឹងថា ក្រោយអ្នកនេសាទចាប់បានប្រភេទត្រីរាជដ៏ធំមួយក្បាលមក សង្កាត់រដ្ឋបាលជលផលស្រុកខ្សាច់កណ្តាល សហការជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ ជលផលទឹកសាប បានចុះពាក់ផ្លាកសញ្ញាសម្គាល់នៃជំនាញជលផលលើត្រីរាជនោះ។ការដាក់ផ្លាកសញ្ញាសម្គាល់ដើម្បីដឹងពីដំណើរវិវត្តន៍របស់ត្រីរាជ។ចំពោះត្រីរាជដែលអ្នកនេសាទចាប់បាននោះត្រូវបានលែងចូលក្នុងទន្លេមេគង្គវិញ។...
កំពង់ចាម៖ ផ្លូវបេតុងចម្ងាយជាង១៤ គីឡូម៉ែត្រ ជាប់មាត់ទន្លេតូច ស្ថិតក្នុងស្រុកកោះសូទិន ដែលរងការខូចខាតចំនួនបីកន្លែង ដោយទឹកជំនន់ទន្លេមេគង្គកន្លងមក គឺនឹងចាប់ផ្តើមជួសជុលឡើងវិញនៅក្នុងរង្វង់ខែមេសា ឆ្នាំ២០២៣។ នេះបើយោងតាមលទ្ធផលចុះត្រួតពិនិត្យផ្លូវខូច...
រតនគិរី៖កម្លាំងអាជ្ញាធរក្រុងបានលុងបានចុះរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវសាធារណដើម្បីលើកស្ទួយសោភ័ណភាពក្រុងឱ្យមានរបៀបរៀបរយល្អឡើងវិញ។ ក្រោយពីអាជីវករមួយចំនួនបានយកចំណីផ្លូវសាធារណលក់ដូរនៅមុខផ្សារក្រុងបានលុងខេត្តរតនគីរីដោយវិធានការនេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូ។លោក ធូ ឃឿ អភិបាល ក្រុងបានលុងបានដឹកនាំកម្លាំងចម្រុះបានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវជុំវិញផ្សារបានលុងឱ្យមានរបៀបរៀបរយល្អ។ ពេលនោះសមត្ថកិច្ចបានប្រមូលសម្ភារដាក់លក់ផ្លែឈើ និងឆត្រនៅលើចិញ្ចើមផ្លូវដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពនៅក្នុងក្រុងនិងមុខផ្សារ។អាជ្ញាធរធ្លាប់បានណែនាំម្តងរួចមកហើយតែពេលនេះមិនលើកលែងទេ។អាជីវករណាមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរក្រុងក្រុមចម្រុះបានដកហូតយកសម្ភារមួយចំនួនពីអាជីវករដែលលក់ដូរបង្កឱ្យប៉ះពាល់សោភ័ណភាពតាមដងផ្លូវយកទៅរក្សាទុកជាបណ្ដោះអាសន្នដើម្បីមានវិធានការបន្ត៕ដោយ:សុខុម
សៀមរាប៖ ក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យារបស់ជប៉ុន ដែលកំពុងធ្វើការជួយជួសជុលប្រាសាទ បុរាណខ្មែរនៅក្នុងខេត្តសៀមរាបបានបង្ហាញជំហរថា បើទោះបីជាយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាល ជប៉ុននឹងបន្តជួយដល់កម្ពុជាលើកិច្ចការពារសម្បត្តិបេតិកភណ្ឌរយៈពេល១០ឆ្នាំខាងមុខទៀត។ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហប្រធាននៃកិច្ចប្រជុំពេញអង្គ របស់គណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍ រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(ICC-Angkor/សំបូរព្រៃគុក...
សៀមរាប៖ ប្រទេសជប៉ុនបានសំដែងការគាំទ្រយ៉ាងពេញទំហឹងឆ្លើយតបទៅនឹងការពន្យារពេល របស់គណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(ICC-Angkor/Sambor Prei Kuk) របស់អង្គការ UNESCO ដែលសម្រេចបន្តអាណត្តិរបស់ខ្លួនសម្រាប់ រយៈពេល១០ឆ្នាំតទៅមុខទៀតនោះ។ អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា...
បាត់ដំបង៖ព្រះសង្ឃគង់នៅក្នុងវត្តខ្នាចរមាស ខេត្តបាត់ដំបង មានជំងឺរមាស់សើស្បែកធ្ងន់ធ្ងរចំនួន៣១អង្គនោះ មានភាពធូរស្បើយច្រើនហើយក្រោយព្យាបាលដោយក្រុមគ្រូពេទ្យ។ ព្រះសង្ឃដែលគ្រប់គ្រងវត្តខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង មានសង្ឃដីកាឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះថា សង្ឃក្នុងវត្តដែលចេញអាការរមាស់នៅលើស្បែកចំនួន៣១អង្គនោះ...
ភ្នំពេញ៖ ត្រីត្រសក់គឺជាប្រភេទត្រីស្ថិតនៅក្នុងបញ្ជីឈ្មោះដែលជិតផុតពូជ និងត្រូវបានកក្រឹត្យច្បាប់លេខ ៣៣ ក្រ.ច ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៨៧ ស្តីពីការគ្រប់គ្រងវិស័យជលផល និងស្ថិតក្នុងឧបសម្ព័ន្ធ...
ភ្នំពេញ៖ ត្រីបបែលយក្សត្រូវបានគេដឹងថាជាត្រីមួយនៅក្នុងចំណោមត្រីមានទំហំធំបំផុត នៅលើផែនដីយើងនេះ។ បបែលយក្សគឺជាប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា ទម្ងន់ជាង ៣០០ គីឡូក្រាម ដែលអ្នកនេសាទចាប់បានកាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅនៅខេត្ត...
កំពត: គ្រួសារមួយរស់នៅភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច បានបើកចិត្តទូលាយ ដោយប្រពន្ធ,កូន ស្ម័គ្រទៅដណ្តឹងស្រីថ្មីពីខេត្តព្រៃវែង រួចនាំមកសែនព្រែនបំពេញបំណងប្តី និងឪពុកនៅផ្ទះផ្ទាល់ខ្លួន។ ពិធីបំពេញកិច្ចតាមប្រពៃណីដែលមានអ្នកភូមិចូលរួមច្រើនកុះករនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១...
បុរីអាកាសចរណ៍ ផ្ទះលេខC50,មហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Tel: (855) 23 911 168
H/P: 096 972 8888/012 920 264
E-mail: info@cfnnews.com
Cambodia Flash News ជាអង្គភាពសារពត៍មាន ដែលទទួលបានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងព័ត៍មានលេខ: ០៨៩ ព.ម.ប្រ.ក ។ Cambodia Flash News ជារបស់ក្រុមហ៊ុន យូ. អេស.អ.វី គ្រុប ឯ.ក ដែលមានការទទួលស្គាល់ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Cambodia Flash News ជាស្ថាប័នឯករាជ្យ យើងអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវ: នឹង ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាទូរទស្សន៍អនឡាញឈានមុខគេផ្នែកភាសាខ្មែរ នឹង ភាសាចិន។